ភាពតានតឹងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនបានកើតមានឡើងជាថ្មីមត្ង់ទៀតនៅត្រើយខាងលិច

ភាពតានតឹងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនបានកើតមានឡើងជាថ្មីមត្ង់ទៀតនៅត្រើយខាងលិច - ảnh 1
ភាពតានតឹងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនបានកើតមានឡើងជាថ្មីមត្ង់ទៀតនៅត្រើយខាងលិច

(VOV)_តាមទីភ្នាក់ងារសារព័ត៍មានAP នាថ្ងៃទី២៦វិច្ឆិកាថា កងកម្លាំងសន្តិ​សុខ
​អ៊ីស្រាអែលបានបាញ់សម្លាប់ជនប៉ាឡេស្ទីនចំនួន២នាក់ នៅក្នុងតំបន់​ត្រើយ​ខាង
លិច ក្នុងសភាពការណ៍ដែល Tel Aviv ប្រកាសផែនការកសាងរបងថ្មីនៅទី​នេះ ​
ដើម្បីបញ្ចប់រលកអំពើហឹង្សា ដែលបានអូសបន្លាយក្នុងរយៈពេលជិត២ខែ​កន្លង
ទៅនេះ។ ក្នុងរឿងហេតុទីមួយ កងទ័ពអ៊ីស្រាអែលបានអោយដឹងថា៖ អំពើហឹង្សា
បានកើតមានឡើង ក្នុងពេលដែលជនប៉ាឡេស្ទីនបោះគ្រាប់បែក​សាំងនិងដំថ្ម ​ទៅ
លើ​ទាហានអ៊ីស្រាអែលនៅភូមិ Qattana ។ តាមអ្នកនាំពាក្យក្រសួង​សុខាភិបាល ប៉ាឡេស្ទីនថា៖ ទាហានអ៊ីស្រាអែលបានបាញ់ចំក្បាលមុខសញ្ញា Yehya Taha អាយុ
២១ឆ្នាំ បណ្ដាលអោយជនរូបនេះត្រូវស្លាប់ ដោយរងរបួសធ្ងន់​ពេក។​ នៅទីក្រុង 
Nablus ជិតនឹងតំបន់ត្រើងខាងលិច កងកម្លាំងព្រំដែនអ៊ីស្រា​អែល​បានបាញ់ស្លាប់
ជនប៉ាឡេស្ទីនមួយនាក់ទៀត។ អ្នកនាំពាក្យប៉ូលីស្តអ៊ីស្រា​អែលបានអោយដឹងថា៖
 ជនរូបនេះបានចេញពីឡានតាក់ស៊ីមួយ និងកាន់កាំបិត​ រត់ទៅរកបណ្ដាបុគ្គលិក
សន្តិសុខ។ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានកំណត់មុខសញ្ញានេះឈ្មោះ 
Samir Seresi អាយុ៥១ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ