ភាពសម្បូរបែបវប្បធម៌ក្នុងកម្មវិធី “បណ្តាថ្ងៃអឺរ៉ុបឆ្នាំ២០១៨”នៅវៀតណាម

(VOVWORLD) -កម្មវិធី “ទិវាអឺរ៉ុបឆ្នាំ២០១៨” នៅវៀតណាម ជាសកម្មវិធីមានចរិតលក្ខណៈជាស្ពានតភ្ជាប់ការជួបប្រាស្រ័យវប្បធម៌ដែលបានរៀបចំឡើង សំដៅរំលឹកទិវាអឺរ៉ុប ថ្ងៃទី៩ខែឧសភា។
ភាពសម្បូរបែបវប្បធម៌ក្នុងកម្មវិធី “បណ្តាថ្ងៃអឺរ៉ុបឆ្នាំ២០១៨”នៅវៀតណាម - ảnh 1ការសម្តែងសិល្បៈនៅក្នុងទិវាអឺរ៉ុប 

នៅក្នុងសន្និសីទកាសែតជូនដំណឹងអំពី “ទិវាអឺរ៉ុបឆ្នាំ២០១៨” នាថ្ងៃទី២៦ខែ មេសា លោក Bruno Angelet ឯកអគ្គរដ្ឋទូតនិងជាប្រធានក្រុមបេសកកម្ម EU នៅ វៀតណាមបានសង្កត់ធ្ងន់ថា៖

        “ក្នុងក្របខ័ណ្ឌនៃកម្មវិធី “ភូមិអឺរ៉ុប” យើងខ្ញុំនឹងឧទ្ទេសនាមអ្វីៗល្អបំផុតរបស់ ប្រទេសជាសមាជិកនានាអំពីវប្បធម៌និងធម្មជាតិ។ នឹងមានសកម្មភាពគួរឲ្យទាក់ ទាញជាច្រើន ស្តង់ទំនិញរបស់ប្រទេសសមាជិក EU ក៏ដូចជាស្តង់ទំនិញរបស់ក្រុម បេសកកម្ម EU នៅវៀតណាមផងដែរ។ ជាពិសេស យើងខ្ញុំក៏បានរៀបចំកម្មវិធី សិល្បៈមួយដោយមានការសម្តែងសិល្បៈដ៏សម្បូរបែប។ នេះជារបៀប ល្អបំផុតដើម្បីនាំទ្វីបអឹរ៉ុបខិតមកជិតជាមួយប្រជាជនទីក្រុងហាណូយនិយាយ ដោយឡែកនិងរបស់ប្រជាជនវៀតណាមនិយាយរួម"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ