ភរិយាអតីតប្រធានាធិបតីYasser Arafatសំណូមពរសើបអង្កេតអំពីការស្លាប់របស់ស្វាមី

ភរិយាអតីតប្រធានាធិបតីYasser Arafatសំណូមពរសើបអង្កេតអំពីការស្លាប់របស់ស្វាមី - ảnh 1
អតីតប្រធានាធិបតី Yasser Arafat (រូបថត៖ Internet)

(VOVworld)-លោកស្រី Suha Arafat ភរិយារបស់អតីតប្រធានាធិបតី Yasser Arafat ទើបនឹងដាក់ពាក្សសំណូមពរអាជ្ញាធរបារំាងធ្វើការសើបអង្កេតអំពីមរណភាព របស់
ស្វាមីលោកស្រី បន្ទាប់ពីមានព័ត៌មានថា លោកអាចត្រូវគេបំពូល។ មគ្គទេ្ទស Arafat ទទួលមរណភាពតាំងពីថ្ងៃទី ១១វិច្ឆិកាឆ្នំា​២០០៤បន្ទាប់ពីបានបញ្ជូនទៅព្យាបាលជំងឺ
នៅបារំាង។ ប៉ុន្តែមន្ត្រីបារំាងមិនបង្ហើបពីមុលហេតុមរណភាពរបស់លោកដែលធ្វើឲ្យ មានពាក្សចច៉ាមអ៉ារ៉ាមជាច្រើនអំពីបញ្ហានេះដែរ។ពាក្សចច៉ាមអ៉ារ៉ាមនេះកាន់តែបាន
ពង្រឹងបន្ទាប់ពីកាណាល់ទូរទស្សន៌ Al- Jazeera បានដកស្រង់ការរកឃើញថ្មីអំពីការ
ស្រាវជ្រាវ១ ក្នុងបន្ទប់ពិសោធ នៅស្វិស អំពីមរណភាពរបស់ប្រធានាធិបតី Arafat ដែលសរឲ្យឃើញថា លោកអាចត្រូវគេកំពុលដោយជាតិវិទ្យុសកម្ម Polonium៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ