ភ្លៀងព្យុះបានបណ្ដាលការខូចខាតនៅអាមេរិកនិងបារាំង

ភ្លៀងព្យុះបានបណ្ដាលការខូចខាតនៅអាមេរិកនិងបារាំង - ảnh 1
ភ្លៀងព្យុះបានបណ្ដាលការខូចខាតនៅអាមេរិកនិងបារាំង (vietnamplus.vn)

        Vovworld-ព្យុះទឹកជំនន់មួយដ៏ធ្ងន់ធ្ងរបានប្រហារទៅលើភាគអាគ្នេយ៍​ប្រទេស​
បារាំងដែលធ្វើឲ្យមនុស្ស១នាក់ត្រូវស្លាប់និង៣នាក់បាត់ខ្លួននាថ្ងៃទី​២៧វិច្ឆិកា។
មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា បានរកឃើញសាកសពរបស់​នារីមួយ​នាក់នៅមាត់
ទន្លេ។ ​បានដឹងថានារីនេះកំពុងស្នាក់នៅរួមជាមួយកូនស្រីក្នុងពេលជួប​គ្រោះថ្នាក់
ប៉ុន្តែកំលាំងជួយសង្គ្រោះមិនទាន់រកឃើញកូនស្រីរបស់គាត់នៅឡើយ។ តាមអ្នក
សាក្សីថា​ក្រៅពីនោះនៅមានមនុស្ស២នាក់ទៀតត្រូវបាត់ខ្លួនដោយទឹក​ជំនន់ដែរ។

        នាថ្ងៃទី២៧វិច្ឆិកាព្យុះព្រិលនៅដំបន់ឥសាន្តអាមេរិកបានបន្ធូរស្រាលប៉ុន្តែ​
បណ្ដាលការផ្ដាច់អគ្គិសនីនៅទំហំទូលាយធ្វើឲ្យប្រជាជនរាប់សែននាក់មិនមាន
អគ្គិសនីប្រើប្រាស់ក្នុងឱកាសសំរាក់បុណ្យ​ Thanksgiving។ ទំព័រវ៉ែប Accuweather​.com
បានជូនដំណឹងថា មានមនុស្សប្រមាណ៣សែននាក់ត្រូវរងឥទ្ធិពលដោយ​វគ្គផ្ដាច់
ភ្លើងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ