ម៉ិកស៊ិកក្លាយជាប្រទេសអាមេរិកឡាទីនដំបូងចូលរួមជាសមាជិក IEA

(VOVWORLD) -ម៉ិកស៊ិកបានក្លាយទៅជាសមាជិកទី ៣០ របស់ស្ថាប័នថាមពលអន្តរជាតិ (IEA) ហើយជាប្រទេសអាមេរិកឡាទីនដំបូងចូលរួមជាសមាជិកនៃអង្គការនេះ បន្ទាប់ពីពេលដែលព្រឹទ្ធសភាម៉ិកស៊ិក ចុះហត្ថលេខា និងអនុម័តលើកិច្ចព្រមព្រៀង ដោយមានឈ្មោះថា៖ “កម្មវិធីថាមពលអន្តរជាតិ”។ 
ម៉ិកស៊ិកក្លាយជាប្រទេសអាមេរិកឡាទីនដំបូងចូលរួមជាសមាជិក IEA - ảnh 1ម៉ិកស៊ិកក្លាយជាប្រទេសអាមេរិកឡាទីនដំបូងចូលរួមជាសមាជិក IEA 

រដ្ឋមន្ត្រីក្រសួងថាមពលម៉ិកស៊ិក លោក Pedro Joaquín Coldwell បានឲ្យដឹងថា៖ ការដែលម៉ិកស៊ិកចូលរួម IEA គឺជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រធ្វើទំនើបភាវូបនីយកម្មផ្នែកថាមពល រួមមានបើកទ្វារ ជំរុញកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅថែមទៀតជាមួយខឿនសេដ្ឋកិច្ចទើបលេចធ្លោ និងអ្នកផលិតថាមពលនាំមុខគេនៅតំបន់អាមេរិកឡាទីន អាស៊ី អាហ្វ្រិក  និងឆ្ពោះទៅរកការកសាងខឿនសេដ្ឋកិច្ចមួយប្រកបដោយសុវត្ថិភាព និងនិរន្តរភាព ក៏ដូចជាយុទ្ធសាស្ត្រប្រើប្រាស់ថាមពលឲ្យបានសមស្រប និងប្រកបដោយប្រសិទ្ធភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ