មជ្ឈដ្ឋានមន្ត្រីកូរ៉េខាងត្បូងបញ្ជាក់ថា ស.ប.បកូរ៉េនៅតែចង់រក្សាកិច្ចសន្ទនាជាមួយអាមេរិក

(VOVWORLD) - ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំអាមេរិកលោក Cho Yoon-je នាថ្ងៃទី៣០ ខែសីហា បានឲ្យដឹងថា ស.ប.បកូរ៉េ នៅតែប្ដេជ្ញារក្សាកិច្ចសន្ទនាជាមួយអាមេរិក ដោយមិនអើពើដល់ការជំពាក់ជំពិនរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ។ 

  តាម ទីភ្នាក់ងារសារព័ត៌មាន Yonhap ថា លោក Cho Yoon-je បានច្រានចោល ទស្សនៈដែលចាត់ទុកថា ព្យុងយ៉ាងនិងវ៉ាស៊ីនតោនកំពុងវិលត្រឡប់មកស្ថានភាព ប្រឈមមុខដាក់គ្នាឡើងវិញ។ លោករូបនេះអះអាងថា ចេតនារបស់ស.ប.បកូរ៉េ ក្នុងការរក្សាកិច្ចសន្ទនាគឺពិតប្រាកដ។

        ការអត្ថាធិប្បាយខាងលើត្រូវបានធ្វើឡើងក្នុងបរិបទដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានលុបចោលដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តីការ បរទេសលោក Mike Pompeo ទៅកាន់ព្យុងយ៉ាងដែលត្រូវបានកំណត់ពេលនៅ ក្នុងសប្តាហ៍នេះ ដោយសារខ្វះការរីកចម្រើនក្នុងដំណើរការចរចាលើការលុប បំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ កាយវិកានេះធ្វើឲ្យសាធារណៈមតិមន្ទិល សង្ស័យដល់របៀបទាក់ទងរបស់ប្រធានាធិបតីលោក Trump ជាមួយស.ប.បកូរ៉េ បើទោះបីលោកបានអះអាងថា ទំនាក់ទំនងរវាងលោកជាមួយមេដឹកនាំស.ប.ប កូរ៉េលោក Kim Jong-un គឺល្អណាស់។ នាបច្ចុប្បន្ន ស.ប.បកូរ៉េមិនទាន់មាន ប្រតិកម្មណាមួយចំពោះកាយវិកាខាងលើរបស់អាមេរិកនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ