មជ្ឈដ្ឋានអ្នកជំនាញការព្រមានអំពីផលវិបាកក្នុងការរឹតបន្តឹងគោលនយោបាយអន្តោប្រវេសន៍របស់អាមេរិក

មជ្ឈដ្ឋានអ្នកជំនាញការព្រមានអំពីផលវិបាកក្នុងការរឹតបន្តឹងគោលនយោបាយអន្តោប្រវេសន៍របស់អាមេរិក - ảnh 1
ក្រុមបាតុករប្រឆាំងជំទាស់គោលនយោបាយអន្តោប្រវេសន៍ថ្មីរបស់អាមេរិក (រូបថត៖Reuters)

(VOVworld) - គោលនយោបាយឆ្លងដែនថ្មីរបស់អាមេរិកនឹងធ្វើឲ្យកើនឡើងការ
ជួញដូរមនុស្សនិងការកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់ជនអន្តោប្រវេសន៍ខុសច្បាប់។
នេះជាមតិដែលត្រូវបាននាំចេញនាថ្ងៃទី៨ មិនា ដោយ Verisk Maplecroft ជា ក្រុមហ៊ុន
អង់គ្លេសជំនាញខាងវាយតំលៃអំពីហានិភ័យចំពោះក្រុមហ៊ុននានាដែលចូលរួមខ្សែ
សង្វាក់ផ្គត់ផ្គង់ទូទាំងពិភពលោក។តាមក្រុមហ៊ុននេះថា ការរឹតបន្តឹងគោលនយោ
បាយអន្តោប្រវេសន៍របស់អាមេរិកនឹងក្លាយទៅជាមូលហេតុមួយក្នុងចំណោមមូល
ហេតុស្នូលដែលបណ្ដាលឲ្យកើតមានឡើងការរំលោភបំពានសិទ្ធិ មនុស្សនៅក្នុង
សហគ្រាសនាឆ្នាំ២០១៧។ចំពោះមុខវិធានការទប់ស្កាត់ជនអន្តោប្រវេសន៍របស់
អាមេរិកនោះ បទល្មើសជួញដូរមនុស្សនឹងខំប្រឹងប្រែងដើម្បីជញ្ជូន មនុស្សទៅក្នុង
ប្រទេសនេះ។ប្រការនេះមានន័យថា ជនអន្តោប្រវេសន៍ខុសច្បាប់ នឹងត្រូវចំណាយ
ប្រាក់ជាច្រើនជាងមុនក៏ដូចជារងហានិភ័យត្រូវកេង ប្រវ័ញ្ចកម្លាំងពលកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ