មជ្ឈដ្ឋានអ្នកស្រាវជ្រាវអាល្លឺម៉ង់វាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមនិងអាស៊ាន

(VOVWORLD) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាចាប់បដិសន្ធិ សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) អ្នកយកព័ត៌មានទីភ្នាក់ងារ សារព័ត៌មានវៀតណាមប្រចាំនៅបែកឡាំង (អាល្លឺម៉ង់) បានបទសម្ភាសជាមួយ អ្នកជំនាញការស្តីពីតំបន់អាស៊ីអាគ្នេយ៍ចំណុះវិទ្យាសា្ថនស្រាវជ្រាវអាស៊ី-អាហ្វិ្រក នៃមហាវិទ្យាល័យ Hamburg បណ្ឌិត Gehard Will និងបណ្ឌិត Thomas Engelbert អំពីតួនាទីក៏ដូចជាការរួមវិភាគទានរបស់វៀតណាមចំពោះអាស៊ាន។ 
មជ្ឈដ្ឋានអ្នកស្រាវជ្រាវអាល្លឺម៉ង់វាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមនិងអាស៊ាន - ảnh 1 មជ្ឈដ្ឋានអ្នកស្រាវជ្រាវអាល្លឺម៉ង់វាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមនិងអាស៊ាន

(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាចាប់បដិសន្ធិ សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) អ្នកយកព័ត៌មានទីភ្នាក់ងារ សារព័ត៌មានវៀតណាមប្រចាំនៅបែកឡាំង (អាល្លឺម៉ង់) បានបទសម្ភាសជាមួយ អ្នកជំនាញការស្តីពីតំបន់អាស៊ីអាគ្នេយ៍ចំណុះវិទ្យាសា្ថនស្រាវជ្រាវអាស៊ី-អាហ្វិ្រក នៃមហាវិទ្យាល័យ Hamburg បណ្ឌិត Gehard Will និងបណ្ឌិត Thomas Engelbert អំពីតួនាទីក៏ដូចជាការរួមវិភាគទានរបស់វៀតណាមចំពោះអាស៊ាន។ វាយតំលៃអំពីតួនាទីរបស់អាស៊ានក្នុងអំឡុង ៥០ ឆ្នាំ កន្លងទៅ បណ្ឌិតទាំងពីររូប នេះបានចាត់ទុកថា៖ អាស៊ានទទួលបានជោគជ័យជាច្រើនលើវិស័យនយោបាយសេដ្ឋកិច្ចនិងសន្តិសុខ។ ផ្តោតទៅលើការរួមវិភាគទានរបស់វៀតណាមចំពោះអាស៊ាន បណ្ឌិត Will បានឲ្យដឹងថា៖ វៀតណាមដើរទួនាទីដ៏សែនសំខាន់ក្នុងការកសាងអាស៊ាន។ វៀតណាមចូលរួមយ៉ាងសកម្មចូលក្នុងអាស៊ានដែលបង្ហាញតាមរយៈដំណាក់កាលចំនួន ២។ ដំណាក់កាលទី ១ គឺ វៀតណាមបើកទ្វារដើម្បី ធ្វើសមាហរណកម្មចូលក្នុងតំបន់អាស៊ី-អាគ្នេយ៍ក៏ដូចជាតំបន់អាស៊ីបូព៌ារនិយាយរួមកែលំអរទំនាក់ទំនងជាមួយប្រទេសជិតខាងនានានិងបណ្ដាប្រទេសវិនិយោគចូលក្នុងវៀតណាមដូចជាជប៉ុននិងកូរ៉ខាងត្បូង។ ក្នុងដំណាក់កាលទី ២ វៀតណាមអនុវត្តគោលនយោបាយសកម្មថែមទៀតក្នុងការចូលរួមសកម្មភាពរបស់អាស៊ាន។ សាធារណៈមតិអន្តរជាតិវាយតំលៃខ្ពស់ចំពោះការដែលវៀតណាមធ្វើស្បូរបែបភាវូបនីយកម្មទំនាក់ទំនងអន្តរជាតិក៏ដូចជាខឿនសេដ្ឋកិច្ចនាពេលថ្មីៗនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ