មជ្ឈិមបូព៌ា៖ ការប្រយុទ្ធគ្នាយ៉ាងសាហាវ​រវាងអ៊ីស្រាអែល និង​ក្រុម​ហេសបូឡា

(VOVWORLD) - បើទោះបីជាមានការអំពាវនាវពីសហគមន៍អន្តរជាតិឱ្យកាត់បន្ថយការប្រយុទ្ធគ្នាក៏ដោយ ការប្រយុទ្ធគ្នាឆ្លងព្រំដែនបានបន្តផ្ទុះឡើងនាថ្ងៃទី ១១ខែមិថុនា រវាងកងទ័ពអ៊ីស្រាអែល និងកងកម្លាំង Hezbollah ក្នុងប្រទេសលីបង់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយលីបង់ យ៉ាងហោចណាស់មានសមាជិកក្រុមHezbollah ចំនួន៥ នាក់ រួមទាំងមេបញ្ជាការជាន់ខ្ពស់ម្នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់កងទ័ពអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ កាលពីរសៀលថ្ងៃទ ១១ មិថុនា។ គោលដៅនៃការវាយប្រហារផ្លូវអាកាសគឺអគារមួយនៅជិតទីក្រុង Tyre ។ នេះត្រូវបានចាត់ទុកថាជាការវាយប្រហារតាមផ្លូវអាកាសដែលបង្កឱ្យមានការស្លាប់ និងរងរបួសដ៏ធ្ងន់ធ្ងរបំផុតសំដៅទៅលើក្រុមហេសបូឡា របស់កងទ័ពអ៊ីស្រាអែល នាប៉ុន្មានថ្ងៃកន្លងទៅ។

មជ្ឈិមបូព៌ា៖ ការប្រយុទ្ធគ្នាយ៉ាងសាហាវ​រវាងអ៊ីស្រាអែល និង​ក្រុម​ហេសបូឡា - ảnh 1រូបថត៖ Reuters 

រីឯខ្លួនវិញ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា កាលពីថ្ងៃទី ១១ ខែមិថុនា ក្រុមហេសបូឡាហ៍បានបាញ់មីស៊ីលសរុបចំនួន ៨០ គ្រាប់ទៅកាន់ភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។ គ្រាប់រ៉ុក្កែតរបស់ក្រុមហេសបូឡាភាគច្រើនបានធ្លាក់ចូលទៅក្នុងតំបន់គ្មានមនុស្សរស់នៅ ហើយមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ។ អ្នកវិភាគជាច្រើនមានការព្រួយបារម្ភថា ការប្រយុទ្ធគ្នាឆ្លងព្រំដែនរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា កំពុងខិតទៅជិតដែនកំណត់នៃជម្លោះពេញលេញ ដែលស្រដៀងទៅនឹងសង្រ្គាមដ៏បង្ហូរឈាមនៅរដូវក្តៅឆ្នាំ ២០០៦ បានធ្វើឱ្យមនុស្សរាប់ពាន់នាក់ស្លាប់និងរងរបួស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ