មជ្ឈិមសមាគមជនខ្វាក់ភ្នែកបានផ្តល់ទឹកប្រាក់ជាង ៥០ពាន់លានដុងជួយជនខ្វាក់ភ្នែកខ្ចីបម្រើផលិតកម្ម

(VOVWORLD) - ជនខ្វាក់ភ្នែកជាង ១០,០០០ នាក់នៅទូទាំងប្រទេសត្រូវបាននូវការជួយឧបត្ថម្ភខ្ចីដើមទុនអភិវឌ្ឍន៍ផលិតកម្មនិងធ្វើអាជីវកម្ម។
មជ្ឈិមសមាគមជនខ្វាក់ភ្នែកបានផ្តល់ទឹកប្រាក់ជាង ៥០ពាន់លានដុងជួយជនខ្វាក់ភ្នែកខ្ចីបម្រើផលិតកម្ម - ảnh 1 រូបថតឧទាហរណ៍

នេះគឺជាព័ត៌មានត្រូវបាន ផ្សាយចេញនៅសន្និសីទបូកសរុប១០ឆ្នាំនៃការអនុវត្តការចលនា «បង្កើន សាមគ្គីភាព មានភាពម្ចាស់ការក្រោកឡើង និងសមភាពធ្វើសមាហរណកម្មក្នុងសហគមន៍ និងកម្មវិធីធ្វើសកម្មភាពលប់បំបាត់ការអត់ឃ្លាននិងកាត់បន្ថយភាព ក្រីក្រដែលបានប្រព្រឹត្តទៅនៅទីក្រុង Da Nang នាព្រឹកថ្ងៃទី២៩ខែសីហា។

នាបច្ចុប្បន្ននៅទូទាំងប្រទេសវៀតណាមមានសមាជិកជនខ្វាក់ភ្នែកជាង ៧៣,០០០នាក់។ ក្នុងរយៈពេលកន្លងទៅ មូលនិធីជាតិបានដោះស្រាយការងារធ្វើ និងកាណាល់ធនាគារគោលនយោបាយសង្គម និងមជ្ឈិមសមាគមជនខ្វាក់ភ្នែក វៀតណាមបានដោះស្រាយឲ្យជនខ្វាក់ភ្នែកជាង១០,០០០នាក់ខ្ចីទឹកប្រាក់ចំនួន ៥១ ពាន់លានដុង ដើម្បីអភិវឌ្ឍន៍ផលិតកម្ម ចិញ្ចឹមសត្វនិងដាំដុះជាដើម។ ប្រធានមជ្ឈិមសមាគមជនខ្វាក់ភ្នែកវៀតណាម លោក Pham Viet Thu បានឲ្យ ដឹងថា៖

« ជនខ្វាក់ភ្នែកជាច្រើន បានប្រើប្រាស់ដើមទុនខ្ចីត្រឹមត្រូវនឹងគោលដៅនិង មានប្រសិទ្ធភាព។ យើងខ្ញុំតែងតែរួមដំណើរជាមួយរណសិរ្សគ្រប់ជាន់ថ្នាក់ដើម្បី សាងសង់និងជួសជុលផ្ទះមេត្តាធម៌មហាសាមគ្គីជូនជនខ្វាក់ភ្នែកនៅទូទាំងប្រទេស។ នាពេលខាងមុខ យើងខ្ញុំនឹងបន្តរៃអង្គាសប្រភពកម្លាំងនានាដើម្បីបន្តជួយ ឧបត្ថម្ភដល់សមាគមខ្វាក់ភ្នែកគ្រប់ជាន់ថ្នាក់ ចូលរួមសកម្មភាពមុខរបរបង្កបង្កើនបាក់ចំណូល និងកាត់បន្ថយអត្រាក្រុមគ្រួសារក្រីក្រដោយឆ្ពោះទៅធ្វើសមាហរណ កម្មសហគមន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ