មេដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន ធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការបក្សយោធាកណ្តាល

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានកណ្តាលនៃកូរ៉េខាងជើង (KCNA) កាលពីថ្ងៃទី ១៩ ខែកក្កដា បានចុះផ្សាយថា មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការបក្សយោធាកណ្តាលនៃគណបក្សពលករកូរ៉េខាងជើងនិងបានពិភាក្សាអំពី“បញ្ហាសំខាន់ៗដើម្បីពង្រឹងសមត្ថភាពទប់ស្កាត់សង្ឡករាម»របស់ប្រទេសនេះ។
មេដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន ធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការបក្សយោធាកណ្តាល - ảnh 1 មេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន (រូបថត៖ TTXVN)

 បើយោងតាម KCNA កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនាថ្ងៃទី ១៨ ខែកក្កដា ដើម្បី ពិនិត្យលើ«ភារកិច្ច យុទ្ធសាស្ត្រ» របស់អង្គភាពយោធាសំខាន់ៗក្នុង“ ស្ថានភាពយោធានៅជុំវិញឧបទ្វីបកូរ៉េនិងងអនុម័តលើ" «បញ្ជីនៃផែន ការផលិតគ្រាប់រំសេវសំខាន់ៗ" ផង ដែរ។

ទន្ទឹមនឹងនេះដែរ KCNA ក៏បានបានបន្ថែមទៀត ថាមេដឹកនាំ គីម ជុងអ៊ុន បានចុះហត្ថលេខា លើបទបញ្ជាមួយស្តីពីការអនុវត្តភារកិច្ច ដែលបានពិភាក្សានៅ ក្នុងកិច្ចប្រជុំនេះនិងវិធានការដែលបានធ្វើឡើងនៅឯកិច្ចប្រជុំគឺជា«ការសម្រេចចិត្តជាប្រវត្តិសាស្ត្រមួយ» ដើម្បីធានានូវកម្លាំងយោធានៃប្រទេសកូរ៉េខាងជើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ