មេដឹកនាំអង្គការ IS Al Baghdadi បានបង្ហាញមុខឡើងវិញក្រោយរយៈ ៥ ឆ្នាំ

(VOVWORLD) - នាថ្ងៃទី ២៩ ខែមេសា ប្រព័ន្ធផ្សព្វផ្សាយនៅមជ្ឈឹមបូព៌ាបានផ្សាយថាមេដឹកនាំអង្គការភេរវកម្មរដ្ឋឥស្លាមស្វ័យប្រកាស (IS) លោក Al Baghdadi បានបង្ហាញមុខក្នុងវីដេអូឃោសនារបស់អង្គការ IS ដែលត្រូវបានបណ្តាញសារព័ត៌មាន Al Furqan របស់អង្គការនេះចុះផ្សាយជាសាធារណៈនៅលើកម្មវិធី Telegram ។ នេះគឺជាបង្ហាញមុខដំបូងរបស់មេដឹកនាំ IS អស់រយៈពេល ៥ ឆ្នាំកន្លងមក។
មេដឹកនាំអង្គការ IS  Al Baghdadi បានបង្ហាញមុខឡើងវិញក្រោយរយៈ ៥ ឆ្នាំ - ảnh 1 មេដឹកនាំអង្គការ IS លោក Al Baghdadi បានបង្ហាញមុខឡើងវិញក្រោយរយៈ ៥ ឆ្នាំ

នាបច្ចុបុ្បន្នមិនទាន់ដឹងច្បាស់ថារូបភាពទាំងនេះត្រូវបានថតនៅពេលណានៅឡើយ ក៏ប៉ុន្តែនៅក្នុងខ្សែវីដេអូនោះ Al Furqan បានរៀបរាប់ពីភាពតានតឹងអស់រយៈពេលច្រើនខែកន្លងទៅនៅក្នុងការប្រយុទ្ធគ្នានៅទីក្រុង Baghouz ដែលជាទីតាំងរឹងមាំចុងក្រោយរបស់អង្គការ IS នៅភាគខាងកើតប្រទេសស៊ីរី។ ទន្ទឹមនឹងនេះ មេដឹកនាំ IS រូបនេះក៏បានវប្រកាសថាអង្គការភេរវកម្មនេះនឹងស្វែងរកវិធីដើម្បីសងសឹកដោយសារខ្មាំន់កាំភ្លើង IS ត្រូវបានសម្លាប់និងជាប់ពន្ធនាគារផងដែរ។គួរបញ្ជាក់ថា អាមេរិកបានផ្តល់រង្វាន់ដោយមានទឹកប្រាក់ ២៥ លានដុល្លារអាមេរិកជូនជនណាដែលផ្តល់ព័ត៌មានអំពីទីតាំងលាក់ខ្លួនរបស់ លោក Al Baghdadi ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ