មេដឹកនាំអឺរ៉ុបអបអរសាទរចំពោះជ័យជំនះរបស់លោក Joe Biden

(VOVWORLD) - មេដឹកនាំអឺរ៉ុបនានាបានអបអរសាទរដល់លោក Joe Biden ដែលត្រូវបានសភាអាមេរិកទទួលស្គាល់ជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតី ហើយបន្តបង្ហាញការខឹងសម្បារចំពោះបាតុកម្មហឹង្សានៅសហរដ្ឋអាមេរិក។
មេដឹកនាំអឺរ៉ុបអបអរសាទរចំពោះជ័យជំនះរបស់លោក Joe Biden - ảnh 1លោក Joe Biden ដែលត្រូវបានសភាអាមេរិកទទួលស្គាល់ជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតី (រូបថត៖ AFP)

ថ្លែងនៅលើកញ្ចក់ទូរទស្សន៍អាល្លឺម៉ង់នៅព្រឹកថ្ងៃទី ៧ ខែមករា ម៉ោងក្នុងស្រុក លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បានកោតសរសើរសុន្ទរកថារបស់លោក Joe Biden ហើយចាត់ទុកថា ការដែល សភាអាមេរិកបានវិលត្រឡប់មកធ្វើការវិញ ក្រោយរយៈពេលប៉ុន្មានម៉ោងត្រូវរំខាននោះ គឺជាសញ្ញាសង្ឃឹម ដែលថាសហរដ្ឋអាមេរិកនៅតែខ្លាំងជាងជនវាយប្រហារហឹង្សាផងដែរ។ នៅបារាំង ក្រុមអ្នកនយោបាយបរាំងបានអបអរសាទរចំពោះជ័យជំនះរបស់លោក Joe Biden ហើយចាត់ទុកថានេះគឺជាលទ្ធផលសក្តិសម។ មុននេះ នាព្រឹកថ្ងៃទី ៧ ខែមករា តាមម៉ោងតំបន់ប្រធានាធិបតី បារាំង លោក Emmanuel Macron បានថ្លែងសុន្ទរកថាពីវិមានប្រធានាធិបតីបារាំងដោយផ្ញើសារសាមគ្គីភាពទៅកាន់សហរដ្ឋអាមេរិក ហើយបញ្ជាក់ថាអំពើហឹង្សានឹងមិនឈ្នះឡើយ។នៅចក្រភពអង់គ្លេស នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានរិះគន់សកម្មភាពធ្វើបាតុកម្មហឹង្សានៅសហរដ្ឋអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ