មណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជន Gac Ma ទទួលភ្ញៀវទេសចរណ៍ជិត២២ម៉ឺននាក់

(VOVWORLD) - ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៤ មីនា ជាថ្ងៃដែលយុទ្ធជនចំនួន៦៤នាក់បានពលីជីវិត យ៉ាងអង់អាចក្លាហានដើម្បីការពារអធិប តេយ្យភាពកោះសមុទ្ររបស់មាតុភូមិវៀតណាមនៅកោះ Gac Ma ស្ថិតនៅក្នុងប្រជុំកោះ Truong Sa (ថ្ងៃទី១៤ មីនា ឆ្នាំ១៩៨៨) ក៏ដូច ជាក្នុងឱកាសបុណ្យតេត្យប្រពៃណី និងពិធីបុណ្យទាននានា គណៈគ្រប់គ្រងមណ្ឌល រំលឹកវិញ្ញាណក្ខ័ន្ធ សុទ្ធតែរៀបចំពិធីរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជន Gac Ma យ៉ាងមហោ ឡារិក។ 

មណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជន Gac Ma ទទួលភ្ញៀវទេសចរណ៍ជិត២២ម៉ឺននាក់ - ảnh 1ទិដ្ឋភាពនៅមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជន Gac Ma។ (រូបថត៖ tapchimattran.vn)
ក្រោយរយៈពេលជិត៤ឆ្នាំដាក់ឲ្យដំណើរការ រហូតមកដល់ពេលនេះ មណ្ឌល រំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជន Gac Ma នៅឧបទ្វីប Cam Ranh ស្រុក Cam Lam ខេត្ត Khanh Hoa បានទទួលភ្ញៀវជិត២២ម៉ឺននាក់មករំលឹកវិញ្ញាណក្ខ័ន្ធ។         ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៤ មីនា ជាថ្ងៃដែលយុទ្ធជនចំនួន៦៤នាក់បានពលីជីវិត យ៉ាងអង់អាចក្លាហានដើម្បីការពារអធិបតេយ្យភាពកោះសមុទ្ររបស់មាតុភូមិវៀតណាមនៅកោះ Gac Ma ស្ថិតនៅក្នុងប្រជុំកោះ Truong Sa (ថ្ងៃទី១៤ មីនា ឆ្នាំ១៩៨៨) ក៏ដូច ជាក្នុងឱកាសបុណ្យតេត្យប្រពៃណី និងពិធីបុណ្យទាននានា គណៈគ្រប់គ្រងមណ្ឌល រំលឹកវិញ្ញាណក្ខ័ន្ធ សុទ្ធតែរៀបចំពិធីរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជន Gac Ma យ៉ាងមហោឡារិក។
លោក Vo Duy Truc នាយកគណៈគ្រប់គ្រងមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជន Gac Ma បានឲ្យដឹងថា មណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធនេះ មិនត្រឹមតែជាអាស័យដ្ឋានសម្រាប់ ប្រជាជនអញ្ជើញមកទស្សនា អុជធូប ទៀនរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនទាំង៦៤នាក់ដែលបានពលី ជីវិតដើម្បីការពារកោះសមុទ្ររបស់មាតុ ប្រទេសប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអប់រំ ជំនាន់ក្រោយៗអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនានារបស់ប្រជាជាតិទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ