មិត្តភក្តិអន្តរជាតិនិងសហគមន៍ជន វៀតណាមនៅឯបរទេសគោរពវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្ត្រី លោក Phan Van Khai

(VOVWORLD) -ដើម្បីសម្តែងនូវការសោកស្តាយនិងការដឹងគុណចំពោះអតីតនាយករដ្ឋមន្ត្រី លោក Phan Van Khai និងឆ្លើយតបទៅនឹងបំណងបា្រថ្នារបស់ជនវៀតណាមនៅឯបរទេស មិត្តភក្តិអន្តរជាតិនោះ ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២០និង២១ខែមិនា ក្រុមបេសកកម្ម អចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ បានរៀបចំពិធីគោរពវិញ្ញាក្ខ័ន្ធនិង សរសេរសៀវភៅកាន់ទុកនៅទីស្នាក់ការប្រចាំទីក្រុងញូវយ៉ក់ (អាមេរិក)។
មិត្តភក្តិអន្តរជាតិនិងសហគមន៍ជន វៀតណាមនៅឯបរទេសគោរពវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្ត្រី លោក Phan Van Khai - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh សរសេរសៀវភៅកាន់ទុក្ខ

តំណាងនៃក្រុមបេសកកម្មនៃប្រទេសនានាប្រចាំអង្គការសហប្រ ជាជាតិ មិត្តភក្តិអាមេរិក សហគម ន៍ជនវៀតណាមនៅទីនេះបានមកគោរពវិញ្ញាក្ខ័ន្ធនិងសរសេរចំណាប់អារម្មណ៍របស់ខ្លួន ចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីលោក Phan Van Khai។

        ក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជ កម្មពិភពលោក (WTO) និងអង្គការអន្តរជាតិផ្សេងៗនៅទីក្រុងហ្ស៊ឺណែវ (ស្វីស) ក៏បាន រៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតនា យករដ្ឋមន្ត្រីលោក Phan Van Khai ក្នុងថ្ងៃទី២០ និងទី២១មិនា។

មិត្តភក្តិអន្តរជាតិនិងសហគមន៍ជន វៀតណាមនៅឯបរទេសគោរពវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្ត្រី លោក Phan Van Khai - ảnh 2 មន្ត្រីស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបគោរពវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្ត្រី លោក Phan Van Khai

        ហើយក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី២០និងទី២១មិនា ស្ថានទូតវៀត ណាមប្រចាំនៅ អាមេរិក ក៏បានទទួលតំណាងរដ្ឋអំណាច រដ្ឋសភាអាមេរិក អង្គទូតនានាប្រចាំទីក្រុង វ៉ាស៊ីតោន អង្គការនានា ស្ថាប័នតំណាងវៀតណាមនៅអាមេរិក រួមទាំងអាណិកជនជាច្រើនអនេក មកគោរពវិញ្ញាក្ខ័ន្ធអតីតនាយករដ្ឋមន្ត្រី លោក Phan Van Khai នៅទីស្នាក់ ការស្ថានទូតតែម្តង។

        ក្នុងថ្ងៃដដែល នៅទីក្រុងញូដេលី ប្រទេសឥណ្ឌា ស្ថានទូតវៀត ណាមប្រចាំនៅ ឥណ្ឌា បានរៀបចំពិធីគោរពវិញ្ញាក្ខ័ន្ធអតីតនាយករដ្ឋមន្ត្រី លោក Phan Van Khai ។ តំណាងស្ថាប័នការទូតប្រទេសហ្វីលីពីន ម៉ាឡេស៊ី ឡាតវី សាធារណរដ្ឋឆែក កម្ពុជា ចិន ប៊ុ្រយណេ ថៃក៏អញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ធនិងសរសេរក្នុងសៀវភៅកាន់ទុក្ខ៕

        នៅអាល្លឺម៉ង់ ស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់និងស្ថានកុងស៊ុនវៀតណាម ប្រចាំទីក្រុង Frankfurt ក៏បានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធនិងបើកសៀវភៅកាន់ទុក្ខ អតីតនាយករដ្ឋមន្ត្រីលោក Phan Van Khai។ កម្មាភិបាល ភ្នាក់ងារស្ថានទូតវៀតណាម និងតំណាងសហគ្រាស និស្សិតវៀតណាមនៅអាល្លឺម៉ងជាច្រើនកុះករ បានចូលរួមក្នុង ពិធីគោរពវិញ្ញាក្ខ័ន្ធផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ