មានតំបន់ជាច្រើននៅអាមេរិក និងកាណាដាត្រូវបានគំរាមកំហែងពីការបំផ្ទុះគ្រាប់បែក

(VOVWORLD) -  នាថ្ងៃទី១៤ ខែធ្នូ (តាមម៉ោងប្រទេសអាមេរិក) ស្ថាប័នរាប់សិបកន្លែងនៅទូទាងប្រទេសអាមេរិកត្រូវបានទទួលសារអេឡិចត្រូនិចនិងការហៅទូរស័ព្ទដែលគំរាមកំហែងបំផ្ទុះគ្រាប់បែក ហើយបណ្តាលឲ្យមនុស្សនៅក្នុងអាគារច្រើនត្រូវជម្លៀសខ្លួន។
មានតំបន់ជាច្រើននៅអាមេរិក និងកាណាដាត្រូវបានគំរាមកំហែងពីការបំផ្ទុះគ្រាប់បែក - ảnh 1 ប៉ូលីសកំពុងត្រួតពិនិត្យនៅនឹងកន្លែងដែលមានការគំរាមកំហែងបំផ្ទុះគ្រាប់បែក

នាពេលប្ចុប្បន្ននៅតែមានពាក្យគំរាមកំហែងត្រូវបានជូនដល់ទីកន្លែងជាច្រើនទៀតនៅទូទាំងរដ្ឋ San Francisco ក្នុងនោះមានមហាវិទ្យាល័យវ៉ាស៊ីនតោននៅ Seattle ឬ នៅមហាវិទ្យាល័យរដ្ឋ Pennsylvania ជាដើម។ ទីភ្នាក់ងារស៊ើបអង្កេតសហរដ្ឋអាមេរិក (FBI) បានឲ្យដឹងថា គេត្រូវបានទទួលសេចក្តីជូនដំណឹងអំពីការគំរាមកំហែងនោះ ហើយក៏កំពុងធ្វើការជាមួយកម្លាំងប្រតិបត្តិការច្បាប់ដើម្បីដោះស្រាយបញ្ហានេះផងដែរ។ កងកម្លាំងប៉ូលីសនៅបណ្តាទីក្រុងនៃប្រទេសកាណាដាដូចជា Toronto – Montreal - Calgary -Ottawa ជាដើម កំពុងធ្វើការស៊ើបអង្កេតសារអេឡិចត្រូនិចជាច្រើនដែលគំរាមកំហែងបំផ្ទុះគ្រាប់បែកនៅទីក្រុងទាំងនេះ។ សកម្មភាពទាំងនេះបានធ្វើឡើងក្នុងបរិបទដែលមានគំរាមកំហែងស្រដៀងគ្នា ក៏បានជូនដល់រាប់សិបកន្លែងនៅប្រទេសអាមេរិកផងដែរ។ ជាក់ស្តែងនៅទីក្រុង Montreal សហគ្រាសនៅមូលដ្ឋានត្រូវបានទទួលសារចំនួន៥ដែលគំរាមកំហែងបំផ្ទុះគ្រាប់បែក ហើយអ្នកនាំពាក្យនៃទីភ្នាក់ងារប៉ូលីសទីក្រុង Montreal លោក Jean Pierre Brabant បានឲ្យដឹងថា សារខិលិតដែលទទួលបាននៅអាមេរិកខាងជើងសុទ្ធតែមានខ្លឹមសារស្រដៀងនឹងគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ