មានបន្ថែមក្រុមហ៊ុនអាមេរិកមួយទៀតផ្គត់ផ្គង់សេវាកម្មទូរគមនាគមន៍សំរាប់គុយបា

(VOVworld) - នាថ្ងៃទី២២ សីហា ក្រុមហ៊ុន AT&T ជាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្ម
ទូរស័ព្ទគ្មានខ្សែធំទី២របស់អាមេរិកឲ្យដឹងថា គេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង
មួយជាមួយក្រុមហ៊ុនទូរគមនាគមន៍របស់គុយបា (Etecsa) ដើម្បីផ្គត់ផ្គង់សេវាកម្មរ៉ូមីង
ការហៅទូរស័ព្ទផ្ទាល់ជូនអតិថិជនរបស់ខ្លួននៅពេលទៅទស្សនាប្រទេសកោះការ៉ា
បៀន។
កិច្ចព្រមព្រៀងនេះគឺស្រដៀងគ្នាដូចជាកិច្ចព្រមព្រៀងនានា ដែលត្រូវបានចុះ
ហត្ថលេខារវាង Etecsa និងក្រុមហ៊ុនទូរគមនាគមន៍ផ្សេងៗរបស់អាមេរិក ក្រោយពីរដ្ឋ
អំណាចប្រធានាធិបតីអាមេរិកលោក Barack Obama បន្ធូរស្រាលបទដាក់ទ័ណ្ឌកម្ម
សេដ្ឋកិច្ចទៅលើគុយបា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ