មនុស្សចំនួន៧៦លាននាក់ត្រូវការជួយសង្គ្រោះជាបន្ទាន់អំពីស្បៀងអាហារក្នុង ឆ្នាំ២០១៨

(VOVWORLD) - របាយការណ៍ប្រកាសនាថ្ងៃទី២៩ វិច្ឆិកា ដោយបណ្ដាញព្រមានដំបូងអំពី គ្រោះទុរិ្ភក្ស (FEWs Net) បានព្រមានថា មនុស្សចំនួន៧៦លាននាក់នៅប្រទេស ចំនួន៤៥ ដែលភាគច្រើនគឺនៅទ្វីបអាហ្វ្រិក ត្រូវការជួយសង្គ្រោះជាបន្ទាន់អំពី ស្បៀងអាហារក្នុងឆ្នាំ២០១៨។

មនុស្សចំនួន៧៦លាននាក់ត្រូវការជួយសង្គ្រោះជាបន្ទាន់អំពីស្បៀងអាហារក្នុង ឆ្នាំ២០១៨ - ảnh 1ប្រជាជនសូម៉ាលីបន្តត្រូវប្រឈមមុខជាមួយគ្រោះទុរិ្ភក្ស (រូបថត៖ daidoanket.vn) 

របាយការណ៍ចាត់ទុកថាគ្រោះរាំងស្ងួតនៅសូម៉ាលី ជំលោះនៅយេម៉ែននិង ស៊ូដង់ខាងត្បូង ភាគឦសាននីហ្សេរីយ៉ា ជាមូលហេតុស្នូលដែលបង្កឡើងស្ថាន ភាពអស្ថិរភាពសន្តិសុខស្បៀងអាហារដ៏ធ្ងន់ធ្ងរនៅតំបន់ជំវិញ។

        របាយការណ៍ក៏បានអំពាវនាវឲ្យរដ្ឋាភិបាល អង្គការនិងអ្នកផ្ដល់ហិរញ្ញប្ប ទានអន្តរជាតិនានា ខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីដោះស្រាយជំលោះ ជួយឧបត្ថម្ភទាន់ពេលវេលាសំដៅរាំងស្កាត់គ្រោះអាសន្ននៃការស្លាប់ដោយទ្រង់ទ្រាយធំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ