មនុស្សរាប់ពាន់នាក់ធ្វើប៉ាតុកម្មប្រឆាំងជំទាស់គោលនយោបាយសេដ្ឋកិច្ចត្បិតត្បៀតនៅអ៊ីតាលី

(VOVworld) – នាថ្ងៃទី​១៨ ឧសភា នៅទីក្រុង Rome អ៊ីតាលី  មនុស្សរាប់ពាន់នាក់
គឺជាបណ្ដាសមាជិកនៃអង្គការសហជីពអ៊ីតាលី FIOM បានធ្វើប៉ាតុកម្មប្រឆាំង
ជំទាស់គោលនយោបាយសេដ្ឋកិច្ចត្បិតត្បៀត ព្រមទាំង អំពាវនាវឲ្យនាយក
រដ្ឋមន្ត្រីថ្មី លោក  Enrico Letta ប្រមូលផ្តុំបង្កើតការងារធ្វើ សំដៅនាំអ៊ីតាលីរួចផុត
ពីស្ថានភាពសេដ្ឋកិច្ចឪនភាពនាបច្ចុប្បន្ននេះ។ នេះគឺជាការធ្វើប៉ាតុកម្មដំបូងធំ
បំផុតប្រឆាំងជំទាស់សម្ព័ភាពរដ្ឋាភិបាល ដែលបានប្រព្រឹត្តទៅនៅទីក្រុង Rome
តាំងពីពេល រដ្ឋាភិបាលថ្មីរបស់អ៊ីតាលីទទួលសេច្ចាប្រនិធានកាន់ដំណែង នាថ្ងៃ
ទី ១៨ មេសា កន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ