មនុស្សរាប់ពាន់នាក់មកចូលរួមពិធីបុណ្យ “Pay Tai” នៅខេត្ត Yen Bai

(VOVWORLD) - ប្រជាជននិងភ្ញៀវទេសចររាប់ពាន់នាក់បានទៅកាន់ឃុំ Lam Thuong ស្រុក Luc Yen ខេត្ត Yen Bai ដើម្បីទស្សនាសកម្មភាពនៃពិធីបុណ្យ “Pay Tai” ឆ្នាំ ២០១៤។  

“Pay Tai” មានន័យថា វិលត្រឡប់ទៅផ្ទះម្តាយក្មេក។ នេះជាឱកាសសម្រាប់កូនស្រីនិងស្វាមីវិលត្រឡប់ទៅផ្ទះនាងវិញ ដើម្បីសួរសុខទុក្ខឪពុកម្ដាយ និងអុជធូបដល់បុព្វការីជន ហើយក៏ជាឱកាសសម្រាប់កូនកំលោះបង្ហាញការដឹងគុណ និងកតញ្ញូតាធម៌ចំពោះមាតាបិតាក្មេកផងដែរ។

ពិធីបុណ្យ “Pay Tai”  ឆ្នាំនេះប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១០ និងទី ១១ ខែសីហា   ដោយមានខ្លឹមសារទាក់ទាញ និងប្លែកពីគេជាច្រើនដូចជា៖ ការប្រឡងរុំកន្សែងប្រពៃណី ត្បាញកន្ត្រកដាក់ត្រី, បោះសំណាញ់ដើម្បីចាប់ត្រី, ឆ្លងស្ពានឫស្សីដើម្បីបេះផ្កា។ រួមជាមួយនឹងសកម្មភាពវប្បធម៌ "ណាត់ជួប" រាត្រីបោះជំរំ ការសម្តែងជាក្រុម បទពិសោធន៍ចែវទូកតាមទឹកជ្រោះ Phai Luong; ការបង្ហាញផលិតផលប្រចាំតំបន់ និងតំបន់ជុំវិញ។ អ្នកស្រី Nguyen Phuong Thao ជាអ្នកទេសចរនៅទីក្រុង Yen Bai ចែករំលែកថា៖ “ខ្ញុំបានរកឃើញការសម្តែងជាមួយនឹងសម្លៀកបំពាក់ជនជាតិ Tay ដ៏ស្រស់ស្អាតខ្លាំងណាស់ ហើយសកម្មភាពដ៏ល្អបំផុតគឺការប្រដាល់ពពែ។ ការប្រលងបវរកញ្ញាទាក៏ចម្លែកណាស់ដែរ។ ការចូលរួមក្នុងពិធីបុណ្យនេះក៏បានជួយឱ្យខ្ញុំយល់កាន់តែច្បាស់អំពីវប្បធម៌ប្រពៃណីរបស់ជនជាតិ Tay ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ