មនុស្ស២៣នាក់បានស្លាប់១៨នាក់បាត់ខ្លួនដោយសារជំនន់ទឹកភ្លៀងនៅតំបន់ភាគកណ្ដាលវៀតណាម

(VOVWORLD) - បញ្ជាការដ្ឋានកងយោធភូមិភាគលេខ៤បានដាក់ពង្រាយទ័ពជិត៨៦០០នាក់និងរថយន្តគ្រប់ប្រភេទចំនួន៨៨គ្រឿង ទូកនិងកាប៉ាល់ចំនួន១៧២ គ្រឿង រួមសហការជាមួយកម្លាំងនៅហ្នឹងកន្លែង ដើម្បីជំនះ ពុះពារលើផលវិបាកដោយសារជំនន់ទឹកភ្លៀង។ 
មនុស្ស២៣នាក់បានស្លាប់១៨នាក់បាត់ខ្លួនដោយសារជំនន់ទឹកភ្លៀងនៅតំបន់ភាគកណ្ដាលវៀតណាម - ảnh 1 បណ្ដាកម្លាំងជួយឧបត្ថម្ភប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង។ (រូបថត៖ VOV)

គិតរហូតដល់រសៀលថ្ងៃទី១២ តុលា ដោយសារផលប៉ះពាល់ដែល បណ្ដាលមកពីជំនន់ទឹកភ្លៀងនៅតំបន់ភាគកណ្ដាលវៀតណាមក្នុងប៉ុន្មានថ្ងៃកន្លងមក មនុស្សចំនួន២៣នាក់បានស្លាប់និង១៨នាក់ទៀតបានបាត់ខ្លួន។ បញ្ជាការដ្ឋានកងយោធភូមិភាគលេខ៤បានដាក់ពង្រាយទ័ពជិត៨៦០០នាក់និងរថយន្តគ្រប់ប្រភេទចំនួន៨៨គ្រឿង ទូកនិងកាប៉ាល់ចំនួន១៧២ គ្រឿង រួមសហការជាមួយកម្លាំងនៅហ្នឹងកន្លែង ដើម្បីជំនះ ពុះពារលើផលវិបាកដោយសារជំនន់ទឹកភ្លៀង។ បណ្ដាកម្លាំងបានជួយសង្គ្រោះ នាវិកនិងអ្នកនេសាទចំនួន៤៨នាក់ដែលត្រូវជាប់គាំងនៅលើនាវានៅតំបន់សមុទ្រ Cua Viet ខេត្ត Quang Tri ព្រមទាំងជម្លៀសប្រជាពលរដ្ឋចំនួន ៧៤០០គ្រួសារនៅតាមតំបន់លិចលង់ទៅកាន់ទីកន្លែងសុវត្ថិភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ