ម៉ារ៉ុក - ចំណុចភ្លឺស្វាងសម្រាប់ការនាំចេញទំនិញវៀតណាមទៅកាន់ទ្វីបអាហ្វ្រិក

(VOVWORLD) - ដោយមានទីតាំងភូមិសាស្ត្រអំណោយផល ម៉ារ៉ុកបច្ចុប្បន្នជាចំណុចភ្លឺស្វាងក្នុងការនាំចេញទំនិញរបស់វៀតណាមទៅកាន់ទ្វីបអាហ្វ្រិក។
ម៉ារ៉ុក - ចំណុចភ្លឺស្វាងសម្រាប់ការនាំចេញទំនិញវៀតណាមទៅកាន់ទ្វីបអាហ្វ្រិក - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រម៉ារ៉ុកលោកស្រី Dang Thi Thu Ha 

នេះជាការវាយតម្លៃ របស់ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅព្រះរាជាណាចក្រម៉ារ៉ុកលោកស្រី Dang Thi Thu Ha អំពីយថាទស្សន៍សហប្រតិ បត្តិការរវាងប្រទេសទាំងពីរ ចាប់តាំងពីបានបង្កើតទំនាក់ទំនងការ ទូតនាឆ្នាំ ១៩៦១មក។ យោងតាមលោកស្រីឯកអគ្គរដ្ឋទូត Dang Thi Thu Ha ម៉ារ៉ុកគឺជាប្រទេសមួយដែលមានស្ថានភាពសន្តិសុខនយោបាយនិងស្ថិរភាពសង្គម។ ជាមួយគ្នានោះ ទីតាំងភូមិសាស្ត្រឆ្លងកាត់រវាងអឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៌ានិងបណ្តាប្រទេសនៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេ ដែលមានភាពងាយស្រួលសម្រាប់ពាណិជ្ជកម្ម ហើយអាចក្លាយជាច្រកសម្រាប់ទំនិញរបស់វៀតណាមចូលទីផ្សារនៅបណ្តាប្រទេសអាហ្វ្រិក។ លោកស្រីឯកអគ្គរដ្ឋទូត Dang Thi Thu Ha ក៏បានមានប្រសាសន៍ផងដែរថា ឆ្នាំនេះប្រទេសទាំងពីរបានធ្វើសកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការ ទូត (២៧ មីនា ១៩៦១ - ២៧ មីនា ២០២១)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ