ម៉ូស្គូព្រមានថា IS មានឧបាយកលចាប់ពង្រត់ពលរដ្ឋរុស្ស៊ីនៅទួរគី

ម៉ូស្គូព្រមានថា IS មានឧបាយកលចាប់ពង្រត់ពលរដ្ឋរុស្ស៊ីនៅទួរគី - ảnh 1
ចំណាប់ខ្មាំងជនជាតិអង់គ្លេសមួយនាក់ត្រូវចាប់ពង្រត់និងប្រហារជីវិតដោយអង្គការភេរវកម្ម IS (រូបថត៖nbcnews.com))

(VOVworld) - ស្ថាប័នទេសចរណ៍សហព័ន្ធរុស្ស៊ីនាថ្ងៃទី២៧ មករា បានឡើងសម្លេង
ព្រមានអំពីការដែលក្រុមរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសកំពុងរៀបចំផែនការចាប់
ពង្រត់ពលរដ្ឋប្រទេសនេះនៅទួរគី។សេចក្ដីជូនដំណឹងនេះបានឲ្យដឹងថា តាមប្រភព
ព័ត៌មានពីស្ថាប័នមានសមត្ថកិច្ច មេដឹកនាំនៃក្រុមភេរវកម្ម IS មានផែនការចាប់
ពង្រត់ពលរដ្ឋរុស្ស៊ីនៅទួរគី បន្ទាប់នោះនាំក្រុមចំណាប់ខ្មាំងនេះទៅកាន់តំបន់ដែនដី
ក្រោមការកាន់កាប់របស់ IS ហើយអនុវត្តការប្រហារជីវិតជាសាធារណៈ។សូម្បីតែ
ក្រុមចំណាប់ខ្មាំងនេះនឹងត្រូវបានប្រើប្រាស់ជាខែលរស់ប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី
និងកងកម្លាំងសម្ព័ន្ធភាពដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ