ម៉ូស្គូសង្ឃឹមមានកិច្ចចរចារប្រកបដោយប្រសិទ្ធភាពជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក

ម៉ូស្គូសង្ឃឹមមានកិច្ចចរចារប្រកបដោយប្រសិទ្ធភាពជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក - ảnh 1
លោក Rex Tillerson (ឆ្វេង)ក្រោយពីត្រូវបានអនុម័តជារដ្ឋមន្រ្តីការបរទេសអាមេរិកកាលពីថ្ងៃទី១ កុម្ភៈ (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី១១ មេសា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson
 បានទៅកាន់ម៉ូស្គូ ចាប់ផ្ដើមដំណើរទស្សនកិច្ចនៅរុស្ស៊ីក្នុងរយៈពេល ២ថ្ងៃ។ម៉ូស្គូ
សង្ឃឹមថា កិច្ចចរចារជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកនឹងនាំមកនូវ ប្រសិទ្ធភាព។
ប្រការនេះមានអត្ថន័យដ៏សែនសំខាន់មិនត្រឹមតែចំពោះទំនាក់ទំនងទ្វេភាគីរុស្ស៊ី-
អាមេរិកប៉ុណ្ណោះទេ​ ថែមទាំងចំពោះស្ថានភាពអន្តរជាតិទៀតផង។សេចក្ដីជូន
ដំណឹងសារព័ត៌មានដែលក្រសួងការបរទេសរុស្ស៊ីបានចេញផ្សាយមុននឹងដំណើរ
ទស្សនកិច្ចនេះសង្កត់ធ្ងន់ថា ទំនាក់ទំនងរុស្ស៊ី-អាមេរិកកំពុងស្ថិតនៅក្នុងដំណាក់
កាលដ៏ស្មុគស្មាញបំផុតតាំងពីសង្គ្រាមត្រជាក់បញ្ចប់មក។សេចក្ដីជូនដំណឹងនេះ
បានលើកច្បាស់ថា ម៉ូស្គូមានគោលបំណងវ៉ាស៊ីនតោននឹងយល់ច្បាស់ អំពីភាព
ចាំបាច់នៃការស្ដារស្ថិរភាពនិងប្រក្រតីភាពទំនាក់ទំនងទ្វេភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ