មហាសន្និបាតតំណាងទូទាំងប្រទេសនៃ សមាគមអាជីវករវ័យក្មេងវៀតណាមលើកទី ៥ បានបិទបញ្ចប់

មហាសន្និបាតតំណាងទូទាំងប្រទេសនៃ សមាគមអាជីវករវ័យក្មេងវៀតណាមលើកទី ៥ បានបិទបញ្ចប់ - ảnh 1
មហាសន្និបាតតំណាងទូទាំងប្រទេសនៃ សមាគមអាជីវករវ័យក្មេងវៀតណាមលើកទី ៥ បានបិទបញ្ចប់ (Image: VOV)


(VOVworld) – នាព្រឹកថ្ងៃទី ៣១ សីហា មហាសន្និបាតតំណាងទូទាំងប្រទេសនៃ សមាគមអាជីវករវ័យក្មេងវៀតណាមលើកទី ៥ បានបិទបញ្ចប់ក្រោយរយៈពេល ២ ថ្ងៃធ្វើការនៅទីក្រុងហាណូយ។ ដោយឈរលើស្មារតី “ជួរមុខក្នុងការផ្លាស់ប្តូរថ្មី-
សមាហរណកម្មដ៏រឹងមាំ” មហាសន្និបាតបានអនុម័តលើរបាយការណ៍នៃគណៈកម្មា ធិការសមាគមអាជីវករវ័យក្មេងវៀតណាមលើកទី​៥ ដោយមានភារកិច្ចសំខាន់ដូច
ជា៖ ការកសាងបណ្ដាញរៀបចំសមាគមអាជីវករវ័យក្មេងវៀតណាមធ្វើសកម្មភាពក្រប ដោយប្រសិទ្ធភាពនៅបណ្ដាខេត្តលើទូទាំងប្រទេស លើកកំពស់គុណភាពនិងពហុ
បែប ភាវូបនីយកម្មសកម្មភាពនៃសមាគម ជាដើម។ ថ្លែងមតិនៅពីធីបិទ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

“បក្សនិងរដ្ឋគោរពនិងបន្តយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលសំរាប់បរិយាកាស វិនិយោគធ្វើអាជីវកម្ម បង្កើតទំនុកទុកចិត្តទៅលើសង្គមនិងទីផ្សារសំដៅអាជីវករគ្រប់ រូបធ្វើសកម្មភាពល្អជាង។ ដោយហេតុនេះ យើងខ្ញុំជឿកជាក់ថា៖ បណ្ដាអាជីវករគឺជា បញ្ញវ័ណ្ឌថ្មីដែលនឹងដើរតួនាទីជួរមុខក្នុងការបង្ការប្រឆាំងនឹងអំពើពុករលួយ ការប្រឆាំង បនឡំពាណិជ្ជកម្មឲ្យបានខ្លាំងក្លាថែមទៀត។”

មហាសន្និបាតបានប្រកាសលទ្ធផលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងឧទ្ទេសនាម គណៈកម្មាធិការមជ្ឈឹមសមាគមអាជីវករវ័យក្មេងវៀតណាមនិតិកាលទី ៥ អណត្តិ ២០១៤-២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ