មហាសន្និបាតតំណងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា

(VOVWORLD) -ក្រោយរយៈពេល ៣ ថ្ងៃប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ (ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២១ មករា) មហាសន្និបាតវិសាមញ្ញបូកសុបការងារអាណត្តិ ២០១៣ - ២០១៨ និងដាក់ចេញទិសដៅ ភារកិច្ចសម្រាប់អាណត្តិ ២០១៨ -  ២០២៣ របស់គណបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចបានបិទបញ្ចប់នាល្ងាចថ្ងៃទី ២១ មករា។ 
មហាសន្និបាតតំណងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា - ảnh 1មហាសន្និបាតតំណងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា 

មហាសន្និបាតនេះក្រោមអធិបតីភាពរបស់ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោហ៊ុន សែន។

ក្រោយពីសន្និបាតនោះ CPP បានចេញសេចក្ដីសម្រេចចិត្តសំខាន់ៗចំនួន ៧ ក្នុងនោះបានអះអាងថាឧបាយកលរៀបចំបដិវត្តន៍ ពណ៌ របស់គណបក្សប្រឆាំងសង្គ្រោះជាតិ (CNRP) សំដៅផ្ដួលរលំរដ្ឋាភិបាលត្រូវបានរាំងស្កាត់ទាន់ពេលវេលា ស្របច្រាប់ និងប្រសិទ្ធភាព។ មហាសន្និបាតបានបោះឆ្នោតបំពេញបន្ថែមសាជិកគណកម្មាធិការកណ្ដល ពី ៥៤៥ នាក់ ដល់ទៅ ៨៦៥ នាក់ ក្នុងនោះបោះឆ្នោតបញ្ចូលសមាជិកថ្មីចំនួន ៣៤២ នាក់។ មហាសន្និបាតក៏បានអះអាងនូវការ ប្ដេជ្ញាចិត្តក្នុងកិច្ចការពារ អភិវឌ្ឍន៍ប្រព័ន្ធប្រជាធិបតេយ្យពុហបក្សនៅកម្ពុជាឲ្យកាន់តែរឹងមាំ ការពារសន្តិភាពរបស់កម្ពុជា និងការពារគ្រប់សិទ្ធិសេរីរបស់ប្រជាពលរដ្ឋ។

មហាសន្និបាតបានប្រព្រឹត្តិទៅក្នុងបរិបទគណបក្ស CPP កំពុងដឹកនាំប្រទេសនាឆ្នាំចុងក្រោយនៃអាណត្តិបោះឆ្នោតរដ្ឋសភានីតិកាលទី ៥ (២០១៣- ២០១៨) និងត្រៀមរៀបចំឲ្យការបោះឆ្នោតរដ្ឋសភានីតិកាលទី ៦ ដែល នឹងប្រព្រឹត្តិ ទៅ នាថ្ងៃទី ២៩ មករា ឆ្នាំ ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ