មហាសន្និបាតតំណាងនៃសមាគមអាជីវករជាអតីតយុទ្ធជនវៀតណាមលើកទី ១

មហាសន្និបាតតំណាងនៃសមាគមអាជីវករជាអតីតយុទ្ធជនវៀតណាមលើកទី ១  - ảnh 1
ប្រធារដ្ឋវៀតណាម លោក Truong Tan Sang ថ្លែងមតិក្នុងមហាសន្និបាតតំណាងនៃសមាគមអាជីវករ ជាអតីតយុទ្ធជនវៀតណាមលើកទី ១ (Image: VOVonline)

(VOVworld) – នាព្រឹកថ្ងៃទី ៧ សីហា មហាសន្និបាតតំណាងនៃសមាគមអាជីវករ ជាអតីតយុទ្ធជនវៀតណាមលើកទី ១ អាណត្តិ ២០១៣-២០១៨ បានប្រព្រឹត្តទៅ
នៅទីក្រុងហាណូយ។ សមាគមអាជីវករជាអតីតយុទ្ធជនវៀតណាមត្រូវបានបង្កើត
ឡើងសំដៅផ្សារភ្ជាប់អាជីវករអង្គភាពអាជីវកម្ម នៃអតីតយុទ្ធជនវៀតណាម លើទូ
ទាំងប្រទេស ដើម្បីពង្រីកសក្តានុភាពនៃអតីតយុទ្ធជន រួមចំណែកក្នុងការអភិវឌ្ឍន៍
នៃអង្គភាពអាជីវកម្មរបស់ប្រទេសជាតិឲ្យខ្លាំងក្លាថែមទៀត។ ថ្លែងមតិក្នុងមហា
សន្និបាត ប្រធារដ្ឋវៀតណាម លោក Truong Tan Sang បាន ចាត់ទុកថា៖

“សមាគមត្រូវអនុវត្តល្អការងារឃោសនាផ្សព្វផ្សាយគោលមានគ៌ាររបស់បក្ស
ច្បាប់ គោលនយោបាយរបស់រដ្ឋ។ អង្គភាពអាជីវកម្មនៃអតីតយុទ្ធជនត្រូវដើរតួ នាទីជាអង្គភាពអាជីវកម្មគំរូក្នុងការប្រតិបត្តិតាមគោលមាគ៌ាគោលនយោបាយ
របស់បក្សរដ្ឋដើម្បីលើកកំពស់ជីវភាពខាងសម្ភារៈនិងខាងស្មារតីសំរាប់ប្រជា
ពលករ សមស្របនឹង ប្រសិទ្ធនាម “បងៗកងទ័ពអ៊ំហូ” លើរណស្សិសេដ្ឋកិច្ច៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ