មហាសន្និបាតរបស់ អ.ស.ប. បោះឆ្នោតថ្កោលទោសបទដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើគុយបា


មហាសន្និបាតរបស់ អ.ស.ប. បោះឆ្នោតថ្កោលទោសបទដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើគុយបា - ảnh 1
មហាសន្និបាតរបស់ អ.ស.ប. បោះឆ្នោតថ្កោលទោសបទដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើគុយបា (Image: VNA)

(VOVworld) – នាថ្ងៃទី ២៨ តុលា ប្រទេសចំនួន ១៨៨ ក្នុងចំណោមប្រទេសជា
សមាជិករបស់ អ.ស.ប. ចំនួន ១៩៣ ប្រទេសបានអនុម័តលើសេចក្តីសម្រេចចិត្ត
នៃ មហាសន្និបាត អ.ស.ប. ដែលបរិហាបទដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើ គុយបាក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងមក។ នេះគឺជាលើកទី ២៣ ជាបន្ត
ប្រទេសជា សមាជិករបស់ អ.ស.ប. ភាគច្រើនបានសម្តែងការគាំទ្ររបស់ខ្លួន
ចំពោះរបាយការណ៍ “ភាពចាំបាច់ត្រូវបញ្ចប់បទដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ច
ពាណិជ្ជកម្មនិងហិរញ្ញវត្ថុរបស់ អាមេរិកទៅលើគុយបា” ដែលរដ្ឋាភិបាលគុយបា
ដាក់ជូនប្រចាំឆ្នាំ។ លទ្ធផលនៃ​ការបោះឆ្នោតបានសឲ្យឃើញថា៖ អាមេរិក
និងអ៊ីស្រាអែលប្រឆាំងជំទាស់ ក្នុងពេលដែលប្រទេសមួយចំនួននៅតំបន់
ប៉ាស៊ីហ្វិកខាងត្បូង ដូចជា៖ Palau ប្រទេសប្រជុំកោះ Marshall និង Micronesia
បានបោះអនុប្បវាទ។ ប៉ុន្តែ បណ្ដាសេចក្តីសម្រេចចិត្តរបស់មហាសន្និបាត
អ.ស.ប. គ្មានចរិតលក្ខណៈយុត្តិធម៌ទេ ដោយហេតុនេះ​ វ៉ាស៊ីងតោននៅ រក្សាបទដាក់ទណ្ឌកម្មរបស់ខ្លួនចំពោះគុយបាយ។គោលនយោបាយប្រឆាំង
គុយបារបស់អាមេរិកនៅប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងក្លារបស់សហគមន៍
អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ