មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសំរេចចិត្តរំលឹកខួបលើកទី៧០ឆ្នាំបញ្ចប់សង្គ្រាមលោកលើកទី២

មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសំរេចចិត្តរំលឹកខួបលើកទី៧០ឆ្នាំបញ្ចប់សង្គ្រាមលោកលើកទី២ - ảnh 1
មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសំរេចចិត្តរំលឹកខួបលើកទី៧០ឆ្នាំបញ្ចប់សង្គ្រាមលោកលើកទី២ (vietnamplus.vn)

        Vovworld-នាថ្ងៃទី២៦កុម្ភៈក្នុងសម័យប្រជុំពេញអង្គនៅទីស្ដីការរបស់​អង្គការ​
សហប្រជាជាតិនៅទីក្រុង New York អាមេរិក មហាសន្និបាតអង្គការ​សហប្រជាជាតិ
​និតិកាលទី៦៩ បានអនុម័តលើសេចក្តីសំរេចចិត្តរំលឹកខួបលើក​ទី៧០ឆ្នាំបញ្ចប់
​សង្គ្រាម​លោកលើកទី២នាំចេញដោយរុស្ស៊ីនិង​ប្រទេសផ្សេងៗចំនួន​៣៧​ជាសហ
អ្នកនិពន្ធ។​ ថ្លែងមតិនៅចំពោះមុខដំណាង​នៃប្រទេសសមាជិកទាំង១៩៧ លោក
Vitaly Churkin ឯកអគ្គរដ្ឋទូតនិងជាប្រធាន​ក្រុមដំណាងអចិន្ត្រៃយ៍សហព័ន្ធ​រុស្ស៊ី​ប្រចាំ
នៅអង្គការសហប្រជាជាតិបានរំលឹកឡើងវិញរាល់គោលដៅសំខាន់បំផុត​ដែលអង្គការ
សហប្រជាជាតិដាក់ចេញតាំងពីពេលបង្កើតនាឆ្នាំ១៩៤៥គឺទប់ស្កាត់មិនទុកឲ្យការខូច
ខាតដោយសង្គ្រាមកើតមានឡើងជាថ្មីម្ដងទៀត ដើម្បីជំនាន់អនាគត​មិនត្រូវរស់នៅ
ក្នុងសោកនាដកម្មនៃសង្គ្រាមទៀតឡើយ។

        សេចក្តីសំរេចចិត្តដែលទើបនឹងបានមហាសន្និបាតអង្គការសហប្រជាជាតិ​និតិកាល
ទី៦៩អនុម័តបានអំពាវនាវប្រទេសជាសមាជិកទាំង១៩៣នៃអង្គការនេះរួមគ្នាសាមគ្គី
ភាពឯកភាពរាល់ការខំប្រឹងប្រែងនិងសកម្មភាពក្នុងការតស៊ូប្រឆាំងនឹងការគំរាមកំហែង
ចំពោះខឿនសន្តិភាពសន្តិសុខពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ