មហាសន្និបាតអង្គការសហប្រជាជាតិពិភាគ្សាអំពីបញ្ហាសកលលោកទាំង មូល

        

មហាសន្និបាតអង្គការសហប្រជាជាតិពិភាគ្សាអំពីបញ្ហាសកលលោកទាំង មូល - ảnh 1
មហាសន្និបាតរបស់អង្គការសហប្រជាជាតិ​​ (http://www.xaluan.com/)

        VOV-នៅក្នុងសម័យប្រជុំពិភាក្សារួម របស់មហាសន្និបាតអង្គការសហប្រជាជាតិ  បានបើកនាព្រឹកថ្ងៃទិ ២៦ កញ្ញា (តាមម៉ោងអាមេរិក) នៅទីក្រុង  New York​(អាមេរិក)។  នៅសម័យប្រជុំ ក្នុងរយះពេល​ ១សប្ដាហ៍​(ពីថ្ងៃទី ២៥ ​កញ្ញា ដល់ថ្ងៃទី ១តុលា)នេះ  ដំណាងនៃបណ្ដាប្រទេសជាសមាជិក ​អង្គការសហ​ប្រជា​ជាតិ នឹងពិភាក្សារាល់បញ្ហា សំខាន់ៗដូចជា៖ វិបត្តសេដ្ឋកិច្ច ការអភិវឌ្ឍន៍ដោយចីរភាព ការបំរែបំរួលអាកាសធាតុ។
ល។ ថ្លែងមតិនៅពិធី​បើក អគ្គលេខាធិការ​ អង្គការ​សហ​ប្រជាជាតិ លោក Ban Ki Moon
បាន​កត់សម្កាល់​ នូការរីកចំរើន​ដែលពិភពលោកទទួលបាន ក្នុងរយះពេលប៉ុន្មានឆ្នាំ​កន្លងទៅ  ប៉ុន្តែ លោក​​បានសម្ដែងការព្រួយបារម្មណ៍ថា៖ 

        “ខ្ញុំឃើញថា៖ បណ្ដារដ្ឋាភិបាល កំពុងខ្ជះខ្ជាយ ទឹកប្រាក់ជាច្រើន ចូលក្នុង​បណ្ដា​ប្រភេទអាវុធ សម្លាប់មនុស្សហើយក្នុងនោះ​បានកាត់បន្ថយ​ការ​វិនិយោគ​សំរាប់មនុស្ស​ ទន្ទឹមនឹងនោះដោយមិនអើពើដល់ការជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរនៃការបំរែបំរួល
អាកាសធាតុថ្នាក់ដឹកនាំជាច្រើននៅធ្វើព្រងើយចំពោះការគំរាមកំហែងនេះ៕ ”

ប្រតិកម្មទៅវិញ

ផ្សេងៗ