មហាសន្និបាតអាជីវករវៀតណាមនៅឯបរទេសលើកទី ២

(VOV) – នាព្រឹកថ្ងៃទី ២៩ កញ្ញា អាជីវករវៀតណាមនៅឯបរទេសចំនួនជាង ២០០ នាក់ បានចូលរួមមហាសន្និបាតអាជីវករវៀតណាមនៅឯបរទេសលើកទី ២ ដែលបានបើកនៅ
ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។ ក្នុងមាហា សន្និសបាតនេះ តំណាងបាន
ពិភាក្សារនិងចែករំលែកបទពិសោធន៍ក្នុងការធ្វើ អាជីវកម្មដោះស្រាយការលំបាកក្នុង
ការលៈទេសៈនៃវិប័ត្តសេដ្ឋកិច្ចសកល ដើម្បីជំរុញការអភិវឌ្ឍន៍អាជីវកម្មនិងរួមចំណែក
កសាងមាតុភូមិ។ ថ្លែងមតិនៅទី នេះ អនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកអំពី
បញ្ហាជនវៀតណាមនៅឯបរ ទេស ក្រសួងការបរទេសវៀតណាម លោក Dang The Hung បានចាត់ទុកថា៖
“សមាជិកនិមួយៗត្រូវចាត់ទុកសមាគមដូចជាដំបូលរួមនិងសមាគមត្រូវបានក្លាយ ទៅជាអាស់យ័ដ្ឋានទុកចិត្តចំពោះសមាជិកផងដែរ។ ខ្ញុំជឿជាក់ថា៖ សមាគមនឹង
បង្កើតការតភ្ជាប់យ៉ាងជិតស្និតរវាងគណៈកម្មាធិការរដ្ឋអំពីបញ្ហាជនវៀតណាមនៅ ឯបរទេសជាមួយសមាគមក្នុងការជំរុញការងារចលនាសហគមន៍អាជីវករវៀតណាម
នៅឯបរទេសរួមចំណែកធ្វើឲ្យស្រុកកំណើតសម្បូរុងរឿងថែមទៀតដើម្បីផលប្រយោធន៍
របស់អង្គភាពអាជីវកម្មនិងសមាគម។”
ក្នុងឱកាសនេះ លោក Nguyen Canh Son  ត្រូវបានតែងតាំងធ្វើជាប្រធានសមាគមអាជីវករ
វៀតណាមនៅឯបរទេសជាថ្មីម្តងទៀត៕

មហាសន្និបាតអាជីវករវៀតណាមនៅឯបរទេសលើកទី ២  - ảnh 1
Image: Internet

ប្រតិកម្មទៅវិញ

ផ្សេងៗ