មហាសន្និបាតអ្នកមានទេសកោសល្យវ័យក្មេងលើកទី២ឆ្នាំ២០១៥

(VO

មហាសន្និបាតអ្នកមានទេសកោសល្យវ័យក្មេងលើកទី២ឆ្នាំ២០១៥ - ảnh 1
អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ថ្លែងមតិក្នុងមហាសន្និបាត

Vworld)-មហាសន្និបាតអ្នកមានទេសកោសល្យវ័យក្មេងបានបើកនាព្រឹក ថ្ងៃទី
១៣ធ្នូ ដោយមានការចូលរួមរបស់តំណាងជាតិនិងអន្តជាតិចំនួន៣៦៤នាក់។ ដោយ
ប្រធានបទ “អ្នកមានទេពកោសល្យវ័យក្មេងរួមដៃកសាងប្រទេសជាតិ” មហាសន្និ
បាតនេះជាសារមួយ សម្តែងនូវការប្តេជ្ញាចិត្តរបស់ក្រុមអ្នកមានទេពកោ សល្យវ័យ
ក្មេងវៀតណាម សាមគ្គី រួមកម្លាំងកាយចិត្តកសាងនិងការពារប្រទេស ជាតិ។​ថ្លែង
មតិនៅទីនេះ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បាន​មានប្រសាសន៍ថា៖

        “បក្សនិងប្រជាជនវៀតណាមមានការជឿជាក់យ៉ាងខ្លាំងទៅលើជំនាន់វ័យ
ក្មេង វាយតម្លៃត្រឹមត្រូវនូវតួនាទីនិងលទ្ធភាពច្នៃប្រឌិតយ៉ាងធំធេងរបស់យុវជន។ ក្នុងនោះអ្នកមានទេពកោសល្យវ័យក្មេងជាមោទនភាពរបស់ប្រទេសជាតិ ជា ប្រភពកម្លាំងដ៏សែនសំខាន់ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។​ដោយហេតុនេះ ថ្នាក់​ដឹក
នាំបក្ស រដ្ឋអំណាច និងរណសិរ្សមាតុភូវៀតណាម រួមទាំងសង្គមនិងគ្រួសារ ត្រូវ
យកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលជួយអ្នកមានទេពកោសល្យវៀត ណាម
ហាត់ពត់លត់ដំ រួមចំណែកកសាងនិងការពារមាតុប្រទេស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ