មហាសន្និបាតអ.ស.បអនុម័តលើសេចក្ដីសំរេចចិត្តដែលអំពាវនាវឲ្យអាមេរិកដកសេចក្ដីថ្លែងការណ៍អំពី Jerusale

(VOVWORLD) - នាព្រឹកថ្ងៃទី២១ ធ្នូ មហាសន្និបាតអ.ស.ប បានដំណើរ
ការសម័យប្រជុំពិសេសវិសមញ្ញ ដើម្បីបោះឆ្នោតអំពីពង្រាងសេចក្ដី
សំរេចចិត្តដែលអំពាវនាវឲ្យអាមេរិកដកសេចក្ដីថ្លែងការណ៍ទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់ អ៊ីស្រាអែល។
មហាសន្និបាតអ.ស.បអនុម័តលើសេចក្ដីសំរេចចិត្តដែលអំពាវនាវឲ្យអាមេរិកដកសេចក្ដីថ្លែងការណ៍អំពី Jerusale - ảnh 1លទ្ធផលនៃការបោះឆ្នោតក្នុងសម័យប្រជុំពិសេសវិសាមញ្ញរបស់មហាសន្និបាតអ.ស.បនាថ្ងៃទី២១ ធ្នូ (រូបថត៖ AFP/TTXVN)

 ឯកសារនេះត្រូវបានអនុម័តជាមួយសម្លេងគាំទ្រចំនួន១២៨ សម្លេងប្រឆាំងចំនួន៩និងសម្លេង

សចំនួន៣៥។

        អ្នកនាំពាក្យរបស់ប្រធានាធិបតីប៉ាឡេស្ទីនលោក Abu Rdainah បានឡើងសម្លេងស្វាគមន៍

លទ្ធផលនៃការបោះឆ្នោតពោលខាងលើ ហើយប្រកាសថា ការបោះឆ្នោតនេះជាជ័យជំនះសំរាប់

ប៉ាឡេស្ទីន។ ផ្ទុយទៅវិញ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានសំដែង

ការប្រឆាំងជំទាស់ចំពោះការបោះឆ្នោតរបស់មហាសន្និបាតអ.ស.ប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ