មហាសន្និបាតអ.ស.បអំពាវនាវគោរពសិទ្ធិគតិយុត្តិ។

មហាសន្និបាតអ.ស.បអំពាវនាវគោរពសិទ្ធិគតិយុត្តិ។ - ảnh 1
មហាសន្និបាតអ.ស.បអំពាវនាវគោរពសិទ្ធិគតិយុត្តិ។


        VOV-បណ្ដាថ្នាក់ដឹកនាំពិភពលោកបានសន្យាធានាគោលការណ៍សិទ្ធិ
គតិយុត្តិនិងចាត់​ទុក​​នេះ​ជា​កត្តាសារវន្តដើម្បីទប់ស្កាត់សង្គ្រាមជំរុញកំណើន
សេដ្ឋកិច្ចនិង​អភិវឌ្ឍន៍​ចីរភាព។ កិច្ចសន្យា​នេះ​ត្រូវបាននាំចេញនៅកិច្ចប្រជុំ
កំពូលអំពីសិទ្ធិ​គតិយុត្តិដែលបានប្រព្រឹត្ត​ទៅនាថ្ងៃទី២៥កញ្ញា​(តាម​ម៉ោង​
វ៉ាស៊ីងតោន)ក្នុងក្របខ័ណ្ឌ​សម័យប្រជុំលើកទី៦៧​របស់​មហាសន្និបាតអ.ស.ប។
ក្នុងបទ​ថ្លែង​មតិបើក​សម័យ​ប្រជុំ អគ្គលេខាធិការអ.ស.ប Ban Ki Moon បាន
អំពាវនាវឲ្យ​ប្រទេស​សមាជិក​អនុវត្ត​សិទ្ធិគតិយុត្តិដោយសមភាពនៅ​ថ្នាក់ជាតិ​និងអន្តរជាតិទន្ទឹមនឹងនោះពង្រីក​បទដ្ឋាន​សិទ្ធិគតិយុត្តិខ្ពស់បំផុតក្នុងដំណើរការ
ចេញ​សេចក្តីសំរេច។

        “ខ្ញុំសង្ឃឹមថាយើងនឹងកសាងបានរបៀបទាក់ទងថ្មីនិងជិតស្និទ្ធក្នុងការបង្កើន
សិទ្ធិ​គតិយុត្តិ​និងអនុវត្តយុត្តិធម៍ហើយតាមនោះអាចធានាសន្តិភាពអភិវឌ្ឍន៍និង
សិទ្ធិមនុស្ស។”

        តាមអគ្គលេខាធិការអ.ស.ប Ban Ki Moon ថា ក្នុងវិស័យសិទ្ធិគតិយុត្តិនៅ​ថ្នាក់
​អន្តរជាតិ បណ្ដាប្រទេសត្រូវគោរពសាលក្រមរបស់តុលាការយុត្តិធម៍អន្តរជាតិ (ICJ)។
ស្ដីពី​បញ្ហានេះ ប្រធាន ICJ លោក Peter Tomka បានសង្កត់ធ្ងន់ថា៖

      “ការដោះស្រាយជំលោះនៅតុលាការយុត្តិធម៍អន្តរជាតិបានរួមចំណែកធូស្រាល
ភាពតានតឹងរវាងបណ្ដាប្រទេស ពិសេសគឺក្នុងករណីមានជំលោះអំពីអធិបតេយ្យ
ភាព​រឺដែន​សមុទ្រ៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ