មហោស្រព Hue លើកទី ១០

(VOVWORLD) -ដោយប្រធានបទ "បេតិកភណ្ឌវប្បធម៌ជាមួយសមាហរណកម្មនិងអភិវឌ្ឍន៍ - Hue ទីមកដល់តែ ១ បេតិកភណ្ឌទាំង ៥"  មហោស្រព Hueលើកទី ១០ ត្រូវបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៧ មេសា ដល់ថ្ងៃទី ២ ឧសភា ឆ្នាំ ២០១៨ នៅទូទាំងទីក្រុង Hue។ 
មហោស្រព Hue លើកទី ១០ - ảnh 1មហោស្រព Hue លើកទី ១០ 

អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទកាសែតស្ដីពីការឧទ្ទេសនាមមហោស្រព Hue លើកទី ១០ ត្រូវបានរៀបចំឡើងនាល្ងាចថ្ងៃទី ២៦ មេសានៅទីក្រុង Hue លោក Huynh Tien Dat នាយករងនៃមជ្ឈមណ្ឌលមមោស្រព Hue បានឲ្យដឹងថា៖

“នេះគឺជាឱកាសដើម្បីផ្សព្វផ្សាយអំពីទីក្រុង Hue នៃប្រទេសវៀតណាមទៅកាន់ប្រទេសរាប់សិបនៅលើពិភពលោក ជនរួមជាតិវៀតណាម និងមិតភក្តិអន្តរជាតិ អំពីលក្ខណៈវិសេសវិសាលនៃវប្បធម៌ទីក្រុង Hue។ ជាពិសេស មហោស្រព Hue លើកនេះ ក៏ជាឱកាសសម្រាប់មហាជន ដើម្បីស្វែងយល់ និងទស្សនាបេតិកភណ្ឌវប្បធម៌ទាំង ៥ ដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់។ នាពេលថ្មីៗនេះ  ទីក្រុង Hue មានបេតកភណ្ឌអរូបីរបស់មនុស្សជាតិចំនួន ២ ទៀត គឺ៖ សិល្បៈ Bai Choi និងការគោរពជំនឿសែនព្រះមាតាផងដែរ”។

មហោស្រព Hue មានការសម្ដែងលិល្បៈដ៏វិសេសវិសាលល ដែលពោរពេញទៅដោយលក្ខណៈពិសេសដោយឡែករបស់វៀតណាមដោយមានរោងចម្រៀង ក្រុមសិល្បៈ វៀតណាមចំនួន ១៥ និងក្រុមសិល្បៈចំនួន ២៤ មកពីប្រទេសចំនួន ១៩ នៅទូទាំងពិភពលោក ក្នុងនោះរួមមាន៖កូរ៉េខាងត្បូង ចិន ជប៉ុន ថៃ ហ្វីលីពីន ស្រីលង្កា ម៉ុងហ្គោលី អ៊ីស្រាអែល បារាំង បែលហ្ស៊ិក រុស្ស៊ី ស្លូវ៉ាគី ដាណឺម៉ាក ប៉ូឡូញជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ