មហាស្រពកីឡាអប់រំកាយទូទាំងប្រទេសលើកទី៧ឆ្នាំ២០១៤

មហាស្រពកីឡាអប់រំកាយទូទាំងប្រទេសលើកទី៧ឆ្នាំ២០១៤ - ảnh 1
រដ្ឋមន្ត្រីក្រសួងវប្បធម៍កីឡានិងទេសចរណ៍បានទៅពិនិត្យការងារត្រៀមរៀបចំឲ្យមហាស្រពកីឡាអប់រំកាយទូទាំងប្រទេសលើកទី៧​ (VOV)


        Vovworld-ពិធីប្រារព្ធមហាស្រពកីឡាអប់រំកាយទូទាំងប្រទេសលើកទី៧ឆ្នាំ​
២០១៤​បានប្រារព្ធឡើងនាយប់ថ្ងៃទី៦ធ្នូនៅកីឡាដ្ឋាន Thien Truong ទីក្រុង Nam
Dinh។ ចាប់ផ្ដើមពិធីប្រារព្ធគឺជាកម្មវិធីសម្ដែងស្វាគមឧទ្ទេសនាមផ្នែក​វប្បធម៍ Nam
Dinh។​ បន្ទាប់នោះគឺកម្មវិធីដង្ហែក្បួនរបស់កម្មាភិបាលបុគ្គលិក​កីឡាករកីឡាការិនី
មកពីគណៈប្រតិភូចំនួន៦៥ចូលរួមមហាស្រព។ ថ្លែងមតិនៅ​ពិធីនេះ រដ្ឋមន្ត្រីក្រសួង
វប្បធម៍កីឡានិងទេសចរណ៍លោក Hoang Tuan Anh បាន​លើកច្បាស់ថា៖

“បន្តជោគជ័យនៃមហាស្រពចំនួន៦លើកមុន មហាស្រពកីឡាទូទាំង​ប្រទេសលើក
ទី៧បានរៀបចំសំដៅលើកកំពស់ការយល់ដឹងស្ថាប័នផ្នែកនានា​និងសង្គមទាំងមូល
អំពីតួនាទីឥទ្ធិពលនៃការងារអប់រំកាយកីឡាក្នុងបុព្វហេតុ​កសាងនិងការពារមាតុ
ប្រទេស តាមសេចក្តីអំពាវនាវរបស់លោកប្រធាន​ហូជីមិញ ប្រជាជនខ្លាំងមាំមួនគឺ
ប្រទេសជាតិសម្បូរធូធារ។​ បង្កើតការអភិវឌ្ឍន៍​យ៉ាងខ្លាំងក្លាអំពីអប់រំកាយកីឡាដល់
ឆ្នាំ២០២០៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ