មហោស្រពតន្ត្រីអន្តរជាតិមូសុងឆ្នាំ 2015 (Monsoon Music Festival 2015)

មហោស្រពតន្ត្រីអន្តរជាតិមូសុងឆ្នាំ 2015 (Monsoon Music Festival 2015) - ảnh 1
ទិដ្ឋភាពនៃមហោស្រពអន្តរជាតិមូសង២០១៥


(VOVworld)- មហោស្រពតន្ត្រីអន្តរជាតិមូសុងឆ្នាំ 2015 បានប្រព្រឹត្តទៅនា យប់ថ្ងៃទី៨តុលានៅបរមរាជវាំង Thang Long ក្រុងហាណូយ។ ទាក់ទាញ ការចូលរួមរបស់សិល្បៈករល្បីឈ្មោះរបស់វៀតណាមនិងអន្តរជាតិជាង១០០
នាក់ មហោស្រពនេះជាពិធីបុណ្យតន្ត្រីពហុបែបនិងមានគុណភាពខ្ពស់។ គោលដៅយូអង្វែងរបស់គណៈចាត់តាំងគឺ កសាងពិធីបុណ្យតន្ត្រីអន្តរជាតិ
មួយ មានកិត្យានុភាពក្នុងតំបន់និងអន្តរជាតិ។ រួមជាមួយគ្នានោះ រួមចំណែក ជម្រុញការអភិវឌ្ឍន៍ជីវភាពរស់នៅតន្ត្រីវៀតណាមផង និងផ្សព្វផ្សាយរូប ភាពអំពីរដ្ឋធានីហាណូយផង។ ថ្លែងមតិក្នុងពិធីបើក តន្ត្រីករ Quoc Trung អ្នកដឹកនាំមហោស្រពនេះបានឲ្យដឹងថា៖

       “មហោស្រពតន្ត្រីអន្តរជាតិមូសុងឆ្នាំ 2015 មិនត្រឹមរបស់ខ្ញុំតែប៉ុណ្ណោះ
គឺរបស់ទស្សនិកជន និងរបស់មនុស្សគ្រប់រូប។ ទស្សនិកជនដែលស្រឡាញ់
តន្ត្រីនៅហាណូយ បានបង្កើតឡើងនូវតម្លៃដ៏ធំធេងនៃពិធីបុណ្យតន្ត្រីនេះ។
ខ្ញុំសង្ឃឹមថា មហោស្រពតន្ត្រីអន្តរជាតិមូសុងឆ្នាំ 2015បានគូសសញ្ញាវិជ្ជមាន
និង មានកិត្យានុភាពនៅវៀតណាមនិងលើពិភពលោក”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ