មហោស្រពវិទ្យាសាស្ត្រ Odyssey អាស៊ាន+៣ សំរាប់កុមារជំទង់លើកទី ៦ បិទបញ្ចប់នៅទីក្រុងហាណូយ

(VOVWORLD) - នារសៀលថ្ងៃទី ១៤ កក្កដា មហោស្រពវិទ្យាសាស្ត្រ Odyssey អាស៊ាន+៣ (APT JSO-6) បានបិទបញ្ចប់ជាផ្លូវការនៅទីក្រុងហាណូយ។ 
មហោស្រពវិទ្យាសាស្ត្រ Odyssey អាស៊ាន+៣ សំរាប់កុមារជំទង់លើកទី ៦ បិទបញ្ចប់នៅទីក្រុងហាណូយ  - ảnh 1

(VOVworld) – នារសៀលថ្ងៃទី ១៤ កក្កដា មហោស្រពវិទ្យាសាស្ត្រ Odyssey អាស៊ាន+៣ (APT JSO-6) បានបិទបញ្ចប់ជាផ្លូវការនៅទីក្រុងហាណូយ។ នេះគឺជាសកម្មភាពជាក់ស្តែងដែលជួយជ្រោមជ្រែងពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី ៥០ ទិវាបង្កើតអាស៊ាន និងអនុវត្តកម្មវិធីធ្វើសកម្មភាពវិទ្យាសាស្ត្របច្ចេក វិទ្យានិងផ្លាស់ប្តូរថ្មីដំណាក់កាល ២០១៦-២០២៥ របស់អាស៊ាន។ ថ្លែងមតិនៅទី នេះ អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម លោក Tran Quoc Khanh បានឲ្យដឹងថា៖ លទ្ធផលទទួលបានក្នុងមហោស្រពលើកនេះនឹងរួម ចំណែកបង្កើតកំលាំងចលករនិងលើកទឹកចិត្តសិស្សានុស្សិសទេពកោលសល្យ បន្តប្រដេញតាមសុបិនលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា។ ទន្ទឹមនឹងនោះ លោក សង្ឃឹមថា៖ នាពេលខាងមុខ ប្រទេសអាស៊ាននានានឹងបង្កើនការតភ្ជាប់និង អភិវឌ្ឍន៍បណ្តាញផ្លាស់ប្តូររវាងទេពកោសល្យវិទ្យាសាស្ត្រ ជំរុញទំនាក់ទំនង មិត្តភាពសហប្រតិបត្តិការនិរន្តរភាពក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ