មហោស្រពសិប្បកម្មអំបិលវៀតណាម - បាកលាវ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦-៨ ខែមិនា ឆ្នាំក្រោយ
(VOVWORLD) - ចាប់ពីថ្ងៃទី ៦-៨ ខែមីនា ឆ្នាំក្រោយ នៅខេត្ត បាកលាវ ដែលជា “រដ្ឋធានីអំបិល” របស់វៀតណាមបានប្រព្រឹត្តទៅពិធីបុណ្យសិប្បកម្មអំបិលវៀតណាម - បាកលាវ ឆ្នាំ ២០២៥។
ផលិតកម្មអំបិលនៅបាកលាវ (រូបថត៖ Tuan Kiet/TTXVN) |
នេះជាព័ត៌មានត្រូវបាននាំចេញនៅក្នុងសន្និសីទកាសែតដោយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ សម្របសម្រួលជាមួយគណៈកម្មាធិការប្រជា ជនខេត្ត បាកលាវ រៀបចំនាព្រឹកថ្ងៃទី ១៦ ធ្នូ នៅទីក្រុងហាណូយ។
ដោយប្រធានបទ “លើកកំពស់តម្លៃគ្រាប់អំបិលវៀតណាម” មហោស្រពសិប្បកម្មអំបិលវៀតណាម - បាកលាវ ឆ្នាំ ២០២៥ “ដំណើរ ១០០ ឆ្នាំសិប្បកម្មអំបិល - ជីវិតមនុស្ស” មានស្តង់តាំងបង្ហាញផលិតផលអំបិលជិត ១០០ ដែលទទួលបានវិញ្ញាបនបត្រ OCOP រួម ជាមួយទេសចរណ៍។ មហោស្រពណែនាំដំណើរការផលិត និងឧបករណ៍បច្ចេកវិទ្យាកែច្នៃអំបិលរបស់ សហករ ណ៍ និងសហគ្រាសផលិតអំបិល។ ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ សន្និសីទនិងសិក្ខាសាលាស្តីពីការជំរុញពាណិជ្ជកម្ម និងការវិនិយោគក៏នឹងប្រព្រឹត្តទៅផងដែរ។
លោក Le Trong Dam និពន្ធនាយករងកាសែតកសិកម្ម វៀតណាម សមាជិកគណៈកម្មាធិការរៀបចំមហោស្រពបានឲ្យដឹងថា៖ “មហោស្រពអំបិលវៀតណាម - បាកលាវ ឆ្នាំ ២០២៥ ត្រូវបានរំពឹងថា នឹងក្លាយជាស្ពានផ្សព្វផ្សាយអំបិលវៀតណាមមិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងទៅកាន់ពិភពលោកទៀតផង។ មហោស្រពនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកំពស់តម្លៃអំបិលវៀតណាម មិនត្រឹមតែផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងលើកតម្កើងតម្លៃវប្បធម៌ និងសោភ័ណភាពរបស់ប្រជាជនវៀត ណាម ដោយហេតុនេះបើកឱកាសជាច្រើនដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងទាក់ទាញការវិនិយោគសម្រាប់ការអភិវឌ្ឍមុខររបរធ្វើអំបិលប្រកបដោយចីរភាព”៕