ម៉ាឡេស៊ីចុះផ្សាយរបាយការណ៍ជាជំហានដំបូងស្ដីអំពីយន្តហោះ MH៣៧០ លើគេហទំព័រជាផ្លូវការ

ម៉ាឡេស៊ីចុះផ្សាយរបាយការណ៍ជាជំហានដំបូងស្ដីអំពីយន្តហោះ MH៣៧០ លើគេហទំព័រជាផ្លូវការ - ảnh 1
ញាតិសណ្ដានរបស់ភ្លៀវលើយន្តហោះ​ MH៣៧០ ចូលរួមពិធីរំលឹកវិញ្ញាណក្ខ័ន្ទលើកទី២ទិវាយន្តហោះនេះបាត់ខ្លួន (រូបថត៖Xinhua/TTXVN)

(VOVworld) - រដ្ឋមន្រ្តីក្រសួងគមនាគមន៍ដឹកជញ្ជូនម៉ាឡេស៊ីលោក Liow Tiong Lai
នាថ្ងៃទី៧ មិនា បានឲ្យដឹងថា របាយការណ៍ជាជំហានដំបូងស្ដីអំពីការស៊ើបអង្កេត
យន្តហោះបាត់ខ្លួន MH៣៧០ របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នឹង
ត្រូវបានចុះផ្សាយលើគេហទំព័រជាផ្លូវការ www.mh370.gov.my។ របាយការណ៍ជា
ជំហានដំបូងត្រូវបាន ប្រកាសលើទូរទស្សន៍ដោយប្រធានក្រុម ស៊ើបអង្កេតសុវត្ថិ
ភាពនៃអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិម៉ាឡេស៊ី​លោក Kok Soo Chon នា
ថ្ងៃទី៨ មិនា តាមម៉ោងតំបន់ គំរប់២ឆ្នាំចាប់តាំងពីពេលយន្ត ហោះនេះបាត់ខ្លួននា
ថ្ងៃទី៨ មិនា ឆ្នាំ២០១៤។រហូតដល់ពេលនេះ នៅមិនទាន់ កំណត់ច្បាស់អំពីជោគ
វាសនារបស់យន្តហោះនេះរួមជាមួយភ្ញៀវចំនួន២២៧នាក់ និងក្រុមអាកាសយា
និក១២នាក់បានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ