ម៉ាឡេស៊ីទទួលតំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអ.ស.ប

ម៉ាឡេស៊ីទទួលតំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអ.ស.ប - ảnh 1
សម័យប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប (រូបថត៖UN)

(VOVworld) - ម៉ាឡេស៊ីបានទទួលតំណែងជាប្រធានប្ដូរវេនរបស់ក្រុមប្រឹក្សា
សន្តិសុខអ.ស.បក្នុងខែសីហា។ក្រសួងការបរទេសម៉ាឡេស៊ីចេញសេចក្ដីជូនដំណឹង
សារព័ត៌មាននាថ្ងៃទី៣ សីហា ឲ្យដឹងថា នេះជាលើកទី២ដែលម៉ាឡេស៊ីទទួល
តំណែងនេះ គិតតាំងពីពេលប្រទេសនេះត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិក
មិនអចិន្ត្រៃរបស់ក្រុមប្រឹក្សាសន្តិសុខអាណត្តិ២០១៥-២០១៦មក។ម៉ាឡេស៊ីគ្រោង
នឹងរៀបចំជំនួបពិភាគ្សាសាធារណៈអំពីអាវុធប្រល័យលោក នាថ្ងៃទី២៣ សីហា
ខាងមុខនេះ សំដៅដោះស្រាយការគំរាមកំហែងនិងការសាកល្បងថ្មីក្នុងការទប់
ស្កាត់អំពើផ្សព្វផ្សាយអាវុធប្រល័យលោក។សេចក្ដីជូនដំណឹងពោលខាងលើក៏បាន
ឲ្យដឹងថែមទៀតថា ម៉ាឡេស៊ីនឹងធ្វើអធិបតីជំនួបពិភាគ្សាមួយ អំពី កិច្ចការពារកុមារ
ក្នុងជំលោះប្រដាប់អាវុធនិងរៀបចំជំនួបពិភាគ្សាមួយចំនួនទៀតអំពីបញ្ហាប៉ាឡេស្ទីន
យេម៉ែន ស៊ីរីនិងអ៊ីរ៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ