ម៉ាឡេស៊ីបណ្ដេញចេញឯកអគ្គរដ្ឋទូតស.ប.បកូរ៉េ

ម៉ាឡេស៊ីបណ្ដេញចេញឯកអគ្គរដ្ឋទូតស.ប.បកូរ៉េ - ảnh 1
ឯកអគ្គរដ្ឋទូត ស.ប.បកូរ៉េប្រចាំនៅម៉ាឡេស៊ីលោក Kang Chol​ (រូបថត៖Star)

(VOVworld) – នាថ្ងៃទី៤ មិនា ម៉ាឡេស៊ីបានសំរេចបណ្ដេញចេញឯកអគ្គរដ្ឋទូត
ស.ប.បកូរ៉េប្រចាំនៅប្រទេសនេះលោក Kang Chol ដោយសារលោករូបនេះជាអ្នក
ដែលមិនត្រូវបានស្វាគមន៍ ព្រមទាំងសំណូមពរឲ្យអ្នកកាទូតនេះចាកចេញពីម៉ាឡេ
ស៊ីក្នុងរយៈពេល៤៨ម៉ោងចាប់ពីវេលាម៉ោង៦យប់ថ្ងៃទី៤ មិនា។សេចក្ដីសំរេចពោល
ខាងលើត្រូវបាននាំចេញក្រោយពីឯកអគ្គរដ្ឋទូតលោក Kang Chol មិនមានវត្តមាន
នៅក្នុងជំនួបមួយដែលត្រូវបានក្រសួងការបរទេសម៉ាឡេស៊ីរៀបចំឡើងនាថ្ងៃ
ដដែល។រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីលោក Anifah Aman ឲ្យដឹងថា គ្មានមន្ត្រីណា
មួយរបស់ស.ប.បកូរ៉េមកចូលរួមជំនួបនេះទេ។
បម្រែបម្រួលពោលខាងលើកើតមានឡើងក្នុងរយៈពេល៣សប្ដាហ៍កន្លងមក
ចាប់ ពីការស្លាប់របស់ប្រជាពលរដ្ឋស.ប.បកូរ៉េមួយរូបមានឈ្មោះ Kim Chol ដែល
បណ្ដាលឲ្យកើតមានឡើងភាពតានតឹងខាងការទូតរវាងប្រទេសទាំងពីរ។ភាគី
ម៉ាឡេស៊ីចាត់ទុកថា លោក Kim Chol ត្រូវបំពុល ខណៈដែលស.ប.បកូរ៉េអះអាង
ថាលោករូបនេះស្លាប់ដោយគាំងបេះដូង ជំងឺទឹកនោមផ្អែមនិងសម្ពាធឈាមខ្ពស់
ទៅវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ