យកចិត្តទុកដាក់ ថែទាំជីវភាពខាងសម្ភារៈនិងខាងស្មារតីសម្រាប់ប្រជាពលករ

(VOVWORLD) - នៅកម្មវិធីនេះ សហព័ន្ធសហជីពវៀតណាម បានបំផុសខែកម្មករឆ្នាំ ២០២២ ក្រោមប្រធានបទ “កម្មករវៀតណាម៖ ត្រួសត្រាយផ្លូវ ច្នៃប្រឌិត ទទួលខុសត្រូវ សុវត្ថិ ភាព សម្របខ្លួន” ដោយផ្តោតការយកចិត្តទុកដាក់ដល់ការថែទាំ ជួយឧបត្ថម្ភពលករ ទាក់ទងនឹងការងារ និងប្រាក់ចំណូល; ផ្ដល់ប្រឹក្សាដល់ប្រមុខអាជ្ញាធរ និយោជកក្នុងការ ជួបប្រាស្រ័យ សន្ទនាជាមួយពលករ ដោះស្រាយឲ្យទាន់ពេលវេលានូវបញ្ហាបន្ទាន់ និងការជំពាក់ជំពិនរបស់ពលករ កម្មករ។

យកចិត្តទុកដាក់ ថែទាំជីវភាពខាងសម្ភារៈនិងខាងស្មារតីសម្រាប់ប្រជាពលករ - ảnh 1ពិធីបំផុសខែធ្វើសកម្មភាពអំពីសុវត្ថិភាព អនាម័យការងារ និងខែកម្មករឆ្នាំ២០២២។
(រូបថត៖ laodong.vn)
នាព្រឹកថ្ងៃទី ២៨ មេសា នៅទីក្រុងហាណូយ សហព័ន្ធសហជីពវៀតណាម សហការជាមួយគណៈ កម្មាធិការមជ្ឈិមដឹកនាំខែធ្វើសកម្មភាពអំពីសុវត្ថិភាព អនាម័យការងារ បានប្រារព្ធពិធីបំផុសខែធ្វើសកម្មភាពអំពីសុវត្ថិភាព អនាម័យការងារ និងខែកម្មករឆ្នាំ២០២២។
នៅកម្មវិធីនេះ សហព័ន្ធសហជីពវៀតណាម បានបំផុសខែកម្មករឆ្នាំ ២០២២ ក្រោមប្រធានបទ “កម្មករវៀតណាម៖ ត្រួសត្រាយផ្លូវ ច្នៃប្រឌិត ទទួលខុសត្រូវ សុវត្ថិ ភាព សម្របខ្លួន” ដោយផ្តោតការយកចិត្តទុកដាក់ដល់ការថែទាំ ជួយឧបត្ថម្ភពលករ ទាក់ទងនឹងការងារ និងប្រាក់ចំណូល; ផ្ដល់ប្រឹក្សាដល់ប្រមុខអាជ្ញាធរ និយោជកក្នុងការ ជួបប្រាស្រ័យ សន្ទនាជាមួយពលករ ដោះស្រាយឲ្យទាន់ពេលវេលានូវបញ្ហាបន្ទាន់ និងការជំពាក់ជំពិនរបស់ពលករ កម្មករ។
ថ្លែងមតិនៅពិធីនេះ ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh បានសង្កត់ធ្ងន់ថា៖ “គ្រប់ជាន់ថ្នាក់ត្រូវបង្កើនការដឹកនាំការងារធានាជីវភាពទាំងខាងសម្ភារៈ ខាង ស្មារតី ការងារធ្វើ សុខុមាលភាព និងសុវត្ថិភាព អនាម័យការងារ ថែទាំសុខភាពកម្មករ; ស្រាវជ្រាវ ពិនិត្យឡើងវិញ និងសុក្រិត គោលនយោបាយឲ្យទាន់ពេលវេលា តាម ទិសដៅផ្តោតលើការការពារ លុបបំបាត់ និងគ្រប់គ្រងកត្តាដ៏គ្រោះថ្នាក់ បង្កើនការ កៀរគរធនធានសង្គមសម្រាប់ការថែទាំជីវភាព និងសុខភាពពលករ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ