យុត្តិធម៌សង្គម ដើម្បីបញ្ចប់ពលកម្មកុមារ

(VOVWORLD) - “យុត្តិធម៌សង្គមសម្រាប់អ្នកទាំងអស់គ្នា។ បញ្ចប់ពលកម្មកុមារ!” នេះជាប្រធានបទនៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ ថ្ងៃទី ១២ មិថុនាឆ្នាំ ២០២៣។ 
យុត្តិធម៌សង្គម ដើម្បីបញ្ចប់ពលកម្មកុមារ - ảnh 1កុមារនៅ Lilongwe ប្រទេសម៉ាឡាវី (រូបថតឯកសារ៖ AFP/TTXVN)

ក្នុងឱកាសនេះ អង្គការពលកម្មអន្តរជាតិ (ILO) បានរៀបចំសិក្ខាសាលាកម្រិតខ្ពស់មួយនៅខាងក្រៅសន្និសីទពលកម្មអន្តរជាតិលើកទី ១១១ នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ (ស្វីស) កាលពីថ្ងៃទី ១១ មិថុនា។ សិក្ខាសាលាបានផ្តោតសំខាន់លើការពិភាក្សាអំពីការផ្សារភ្ជាប់គ្នារវាងយុត្តិធម៌សង្គម និងការលុបបំបាត់ពលកម្មកុមារ ក៏ដូចជាវិធានការលើកកម្ពស់យុត្តិធម៌សង្គម។

គេហរទំព័រ Theworldcounts.com ប៉ាន់ប្រមាណថា តាមអត្រាបច្ចុប្បន្ន នឹងមានពលកម្មកុមារចំនួន ១២១ លាននាក់នៅទូទាំងពិភពលោកនៅឆ្នាំ ២០២៥។ ទន្ទឹមនឹងនេះ ពិភពលោកនៅសល់តែពីរឆ្នាំទៀតប៉ុណ្ណោះ ដើម្បីសម្រេចបាននូវគោលដៅទី៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ពោលគឺការលុបបំបាត់រាល់ទម្រង់នៃពលកម្មកុមារនៅឆ្នាំ២០២៥។ ដូច្នេះហើយ អគ្គនាយក ILO លោក Gilbert Houngbo អំពាវនាវឱ្យប្រទេស រដ្ឋាភិបាល និងអង្គការអន្តរជាតិនានា រួមដៃគ្នាពង្រឹងការប្រយុទ្ធប្រឆាំងនឹងពលកម្មកុមារ ដោយគាំទ្រដល់យុត្តិធម៌សង្គមកាន់តែច្រើនជាង។ ប្រសិនបើនេះអាចធ្វើទៅបាននោះ ការបញ្ចប់ពលកម្មកុមារមិនត្រឹមតែអាចធ្វើទៅបានប៉ុណ្ណោះទេ ប៉ុន្តែអាចសម្រេចបានជាស្ថាពរដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ