យថាទស្សន៍រៀបចំជំនួបកំពូលអាមេរិកនិងកូរ៉េខាងជើងលើកទី២

(VOVWORLD) -  ជំនួបកំពូលអាមេរិកនិងកូរ៉េខាងជើងលើកទី២អាចនឹងប្រព្រឹត្តទៅបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិកនាខែ១១ខាងមុខ។
យថាទស្សន៍រៀបចំជំនួបកំពូលអាមេរិកនិងកូរ៉េខាងជើងលើកទី២ - ảnh 1ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅរុស្ស៊ី Woo Yoon Keun 

              ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅរុស្ស៊ី Woo Yoon Keun បាននាំ ចេញការវាយតម្លៃខាងលើនេះក្នុងបទសម្ភាសទៅកាន់ទីភ្នាក់សារព័ត៌មាន  TASS របស់រុស្ស៊ីនាថ្ងៃទី២ខែតុលាកន្លងទៅ។ ក្នុងបទសម្ភាសនេះ លោក Woo Yoon Keun បានឲ្យដឹងថាទោះបីជាអាមេរិកនិងកូរ៉េខាងជើងមិនទាន់ប្រកាសអំពីពេល វេលារៀបចំជំនួបទ្វេភាគីលើកទី២ក្តី ក៏ប៉ុន្តែភាគីទាំងពីរនឹងចេញសេចក្តីសម្រេច យ៉ាងឆាប់ៗនាពេលខាងមុខ។ លោក Woo Yoon Keun ក៏បានអះអាងថា មិនលើកលែងតែលទ្ធភាពជំនួបនេះអាចប្រព្រឹត្តទៅមុនការបោះឆ្នោះពាក់ កណ្តាលអាណត្តិរបស់អាមេរិកដែលគ្រោងនឹងរៀបចំឡើងនាថ្ងៃទី៦ខែវិច្ឆិកានោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ