យុទ្ធនាការដណ្ដើមយកវិញទីក្រុង Mosul នៅអ៊ីរ៉ាក់ជួបបញ្ហា

យុទ្ធនាការដណ្ដើមយកវិញទីក្រុង Mosul នៅអ៊ីរ៉ាក់ជួបបញ្ហា - ảnh 1
ប្រជាជនរាប់ពាន់នាក់ដែលរស់នៅជុំវិញទីក្រុង Mosul បានទៅភៀសខ្លួន (រូបថត៖AFP)

(VOVworld) - នាថ្ងៃទី២៣ តុលា កងកម្លាំងប្រដាប់អាវុធជន Kurd នៅអ៊ីរ៉ាក់
អះអាងថា ក្នុងយុទ្ធនាការយោធាសំដៅដណ្ដើយកវិញទីក្រុង Mosul ពីអង្គការរដ្ឋ
អ៊ីស្លាម (IS) ស្វ័យប្រកាសនោះគឺក្រុមជន Kurd មិនទទួលបានការជួយឧបត្ថម្ភពី
ជើងអាកាស តាមការសន្យារបស់សម្ព័ន្ធភាពយោធាដឹកនាំដោយ អាមេរិកនោះទេ។
ដោយហេតុនេះ យុទ្ធនាការវាយប្រហារទៅលើក្រុង Mosul បាន ជួបការលំបាកមួយ
ចំនួន។ទន្ទឹមនឹងនោះ កងកម្លាំងជន Kurd ក៏មិនត្រូវបាន បំពាក់ឧបករណ៍គ្រប់
គ្រាន់ឡើយ។ប្រការនេះនាំទៅដល់ការខូចខាតនៅពេល ប្រយុទ្ធទៅនឹងខ្មាន់
កាំភ្លើង IS នៅ Mosul។
ទោះជាយ៉ាងនេះក៏ដោយ គិតដល់ថ្ងៃទី២៣ តុលា កងទ័ពអ៊ីរ៉ាក់និងកងកម្លាំង
ជន Kurd បានកំទិចខ្មាន់កាំភ្លើង IS រាប់រយនាក់ ហើយដណ្ដើមបានសិទ្ធិកាន់កាប់
ភូមិចំនួន ១៧និងទីប្រជុំជនមួយចំនួនជិតក្រុង Mosul ក្រោយពីរយៈពេល៧ថ្ងៃ
អនុវត្តន៍ យុទ្ធនាការរំដោះទីក្រុងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ