យុទ្ធនាការ“និទាឃៈរដូវស្ម័គ្រចិត្ត”នៅទីក្រុងហូជីមិញ

យុទ្ធនាការ“និទាឃៈរដូវស្ម័គ្រចិត្ត”នៅទីក្រុងហូជីមិញ - ảnh 1
យុវជនទីក្រុងជាមួយនឹងយុទ្ពនាការនិទាឃៈរដូវស្ម័គចិត្ត


(VOVworld)- យុទ្ធនាការ“និទាឃៈរដូវស្ម័គ្រចិត្ត”នៅទីក្រុងហូជីមិញលើកទី៨ បានបំផុសជាផ្លូវការនាថ្ងៃទី១០មករា ដោយមានការចូលរួមរបស់និស្សិតសជាង ៣១ម៉ឺននាក់មកពីសកលវិទ្យាល័យនានាក្នុងទូទាំងទីក្រុង។ យុទ្ធនាការនេះនឹងបាន អូសបន្លាយដល់ថ្ងៃទី៦កុម្ភៈឆ្នាំ២០១៦ ដោយប្រព្រឹត្តទៅកម្មវិធីស្នូលចំនួន៥ និង សកម្មភាពសំខាន់ៗចំនួន៩ ដែលក្នុងនោះមានកម្មវិធី "បុណ្យតេតសម្រាប់មិត្តភក្តិ"  "និទាឃរដូវចែករំលែក"។ ទន្ទឹមជាមួយគ្នានោះគឺសកម្មភាព តប់ស្នងសង់គុណ ឬ ក្តីសប្បាយរីករាយនាថ្ងៃចុងឆ្នាំជាដើម។ យុទ្ធនាការនេះក៏បានផ្តោតសំខាន់ទៅលើ
កម្មវិធី “និទាឃៈរដូវធ្វើសមាហរណកម្ម” ដោយមានសកម្មភាពឧទ្ទេសនាម អំពី សោភ័ណ្ឌភាពវប្បធម៌និងទំនៀមទំលាប់នៃបុណ្យតេតប្រពៃណីវៀតណាមក៏ដូចជា ពិធីទទួលបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសដទៃមួយចំនួនទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ