យុទ្ធនាការម៉ោងផែនដីឆ្នាំ២០២៦ ជាមួយនឹងសារ "នវានុវត្តន៍បៃតង - អនាគតបៃតង"
(VOVWORLD) - យោងតាមផែនការ នាព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមនឹងបំផុសជាផ្លូវការនូវចលនា “ប្រជាជនទាំងមូលសន្សំសំចៃថាមពល ជួយជ្រោមជ្រែងម៉ោងផែនដីឆ្នាំ២០២៦” ជាមួយនឹងសារ “នវានុវត្តន៍បៃតង - អនាគតបៃតង”។
លោក Nguyen Hoang Long អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងប្រជាពលរដ្ឋចូលរួមក្នុងការរត់ប្រណាំងដើម្បីជួយជ្រោមជ្រែងម៉ោងផែនដី ឆ្នាំ២០២៥។ (រូបថត៖ VOV5) |
លោក Nguyen Hoang Long អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានចែករំលែកថា៖
“ឆ្នាំ២០២៦ គឺជាឆ្នាំទី១៥ហើយ ដែលក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានរៀបចំការជួយជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដី។ តាមរយៈដំណើរនេះ យុទ្ធនាការបានលើសពីអត្ថន័យជានិមិត្តរូបនៃការបិទភ្លើងរយៈពេល ៦០នាទី ដែលបានក្លាយជាមូលដ្ឋានសម្រាប់បង្កើនការយល់ដឹងរបស់សង្គមអំពីការប្រើប្រាស់ថាមពលដោយសន្សំសំចៃនិងមានប្រសិទ្ធភាព; ប្រែក្លាយទៅជាសកម្មភាពជាប្រចាំ និងជាបន្តបន្ទាប់ក្នុងផលិតកម្ម និងជីវភាពប្រចាំថ្ងៃ។ ជាមួយនឹងសារ “នវានុវត្តន៍បៃតង - អនាគតបៃតង” យើងមានបំណងចង់រីកសាយភាយយ៉ាងខ្លាំងក្លាថែមទៀតនូវស្មារតីនវានុវត្តន៍ក្នុងទូទាំងសង្គម ចាប់ពីស្ថាប័នគ្រប់គ្រង សហគ្រាស រហូតដល់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីកសាងសេដ្ឋកិច្ចទំនើប មានផលិតភាពខ្ពស់ និងអភិវឌ្ឍប្រកបដោយចីរភាព”៕