យន្តការអាស៊ាន +៣ គប្បីឆ្ពោះទៅកិច្ចសហប្រតិបត្តិការចូលក្នុងកំណើនសេដ្ឋកិច្ចនៅតំបន់

(VOVWORLD) -នាព្រឹកថ្ងៃទី ១៤ វិច្ឆិកា ក្នុងក្របខ័ណ្ឌសន្និសីទជាន់ខ្ពស់ អាស៊ាន - ៣១ និងសន្និសីទទាក់ទិននានា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់ អាស៊ាន+៣  (ចិន ជប៉ុន និងកូរ៉េខាងត្បូង) ។
យន្តការអាស៊ាន +៣ គប្បីឆ្ពោះទៅកិច្ចសហប្រតិបត្តិការចូលក្នុងកំណើនសេដ្ឋកិច្ចនៅតំបន់ - ảnh 1យន្តការអាស៊ាន +៣ គប្បីឆ្ពោះទៅ
កិច្ចសហប្រតិបត្តិការចូលក្នុងកំណើនសេដ្ឋកិច្ចនៅតំបន់ 

នាព្រឹកថ្ងៃទី ១៤ វិច្ឆិកា ក្នុងក្របខ័ណ្ឌសន្និសីទជាន់ខ្ពស់ អាស៊ាន - ៣១ និងសន្និសីទទាក់ទិននានា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់ អាស៊ាន+៣  (ចិន ជប៉ុន និងកូរ៉េខាងត្បូង) ។

នៅទីនេះ ថ្នាក់ដឹកនាំ ចិន ជប៉ុន និងកូរ៉េខាងត្បូង បានអនុម័តលើ "សេចក្តីប្រកាសទីក្រុងម៉ានីលស្តីពីពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ២០ ទិវាសហប្រតិបត្តិការអាស៊ាន+៣  សំដៅរំលឹកឡើងវិញនូវសមិទ្ធិផលនានាដែលបានទទួលបាន ហើយអះអាងការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ នយោបាយ សេដ្ឋកិច្ច ហិរញ្ញវត្ថុ សេដ្ឋកិច្ច និងសង្គមកិច្ច។

ថ្នាក់ដឹកនាំ ចិន ជប៉ុន និងកូរ៉េខាងត្បូងបានអះអាងនូវការសន្យាជាមួយកិច្ចសហប្រតិបត្តិការតំបន់ ពាណិជ្ជកម្មសេរី អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ហើយមានបំណងឆាប់បញ្ចាប់កិច្ចចរចាលើកិច្ចព្រមព្រៀង ដៃគូពេញលេញនៅតំបន់(RCEP)។

ក្នុងឱកាសនេះថ្នាក់ដឹកនាំបានអនុម័តលើឯកសារគឺ "សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំស្ដីពីសន្តិសុខស្បៀងអាហារ" និងទទួលយកនូវឯកសារចំនួន ២ គឺ៖"របាយការណ៍អំពីដំណើរការអនុវត្តផែនការសកម្មភាពសហប្រតិបត្តិការអាស៊ាន+៣ និង"ផែនការសកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន +៣" ។

នៅក្នុងសន្និសីទនេះ លោក Nguyen Xuan Phuc បានស្នើថា យន្តការអាស៊ាន +៣ គប្បីឆ្ពោះទៅកិច្ចសហប្រតិបត្តិការចូលក្នុងកំណើនសេដ្ឋកិច្ចនៅតំបន់ ជាពិសេសគឺពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ