យានអវកាសឥណ្ឌាចុះចត​នៅឋានព្រះចន្ទប្រកបដោយ​ជោគជ័យ​​

(VOVWORLD) - មូឌុលចុះចត Vikram នៃយានអវកាស Chandrayaan-3 របស់ឥណ្ឌា បានចុះចតដោយជោគជ័យនៅលើព្រះចន្ទ នៅវេលាម៉ោង ១៧៖៤៥នាទី ថ្ងៃទី ២៣ ខែសីហា តាមម៉ោងឥណ្ឌា(ពោលគឺម៉ោង ១៩៖១៥នាទី តាមម៉ោងនៅវៀតណាម) បន្ទាប់ពីធ្វើដំណើរអដ់រយៈពេល៤០ថ្ងៃ។ 
យានអវកាសឥណ្ឌាចុះចត​នៅឋានព្រះចន្ទប្រកបដោយ​ជោគជ័យ​​ - ảnh 1បេសកកម្ម Chadrayaan-3 មានគោលបំណងធ្វើការរុករកផ្ទៃព្រះច័ន្ទ។ រូបភាព៖ indiatoday.in

ជោគជ័យនេះ បានធ្វើឲ្យឥណ្ឌាក្លាយជាប្រទេសទី៤នៅលើពិភពលោកដែលបានបញ្ចូនយានអវកាសចុះចតដោយសុវត្ថិភាពនៅលើឋានព្រះចន្ទ បន្ទាប់ពីអាមេរិក ចិន និងសហភាពសូវៀត។

អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានបញ្ជាក់ថា Vikram បានចុះចតជាមួយមនុស្សយន្តតូចមួយដែលមានឈ្មោះថា Pragyan ។ ម៉ាស៊ីនដើរដោយថាមពលពន្លឺព្រះអាទិត្យទាំងពីរនេះ នឹងធ្វើការរុករកផ្ទៃព្រះច័ន្ទ ក្នុងរយៈពេលមួយថ្ងៃនៅលើព្រះច័ន្ទ  (ប្រហែល ១៤ ថ្ងៃនៅភពផែនដី) មុនពេលរាត្រីព្រះច័ន្ទមកដល់ហើយធ្វើឱ្យពួកវាអស់ថ្ម។

មុននោះ នាថ្ងៃទី ១៤ ខែកក្កដា ឥណ្ឌាបានបាញ់បង្ហោះយានអាវកាស Chandrayaan-3 ពីមជ្ឈមណ្ឌលអវកាសក្នុងរដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេសឥណ្ឌា។ យានអាវកាសនេះត្រូវបានអភិវឌ្ឍដោយការវិនិយោគប្រហែល ៧៥ លានដុល្លារ។ នេះគឺជាបេសកកម្មធំ ដំបូងគេចាប់តាំងពីរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Narendra Modi បានប្រកាសពីគោលនយោបាយជំរុញការវិនិយោគលើការរុករកអវកាសដោយឯកជន និងគំរូអាជីវកម្មទាក់ទងនឹងការអភិវឌ្ឍន៍និងការបង្ហោះផ្កាយរណប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ